សេដ្ឋកិច្ច
កម្ពុជា បន្តពង្រឹងគុណភាពផលិតកម្មក្នុងស្រុក ដើម្បីអាចដណ្តើមបានភាពប្រកួតប្រជែងនាំចេញទៅទីផ្សារបរទេស
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងធ្វើប្រព្រឹត្តិកម្មទំនិញ ក៏ដូចជាធ្វើយ៉ាងណាឱ្យផលិតផលផលិតនៅកម្ពុជា អាចដណ្ដើមបានទីផ្សារក្នុងភាពប្រកួតប្រជែងមួយ ដើម្បីនាំចេញទៅលក់នៅទីផ្សារបរទេសកាន់តែទូលំទូលាយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងថា វិនិយោគិនដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ តែងតែទទួលបានការយកចិត្តទុកដាក់ ហើយតែងទទួលបានការលើកទឹកចិត្តឱ្យកសាងនូវកេរ្តិ៍ឈ្មោះទៅលើការរៀបចំជា Brand name ថ្មី ជាពិសេសគឺជាម៉ាកសញ្ញាដែលផលិតនៅកម្ពុជា (Made in Cambodia) ឬក៏ធ្វើយ៉ាងណាជំរុញឱ្យផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានលក់ចែកចាយ ឬក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោកកាន់តែទូលំទូលាយ។
«នៅក្នុងចំណុចនេះ យើងតែងសង្កេតឃើញថា ម៉ាកផលិតផលបរទេសមួយចំនួនតែងតែទទួលបានការពេញនិយមនៅក្នុងទីផ្សារក្រៅប្រទេស ដែលម៉ាកបរទេសទាំងអស់ត្រូវបានគេធ្វើការកសាងឡើងនៅក្នុងរយៈពេលយូរទាំងការឃោសនា ទំាងការប្រឹងប្រែងជំរុញគុណភាព និងស្រោមសំបកវិចខ្ចប់»។ លោក ប៉ែន សុវិជាតិ បន្ថែមបែបនេះ។

ទន្ទឹមនេះ លោក ប៉ែន សុវិជាតិ ក៏បានគូសបញ្ជាក់ដែរថា ជាក់ស្តែងប្រទេសកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្មក៏មានវិធានការជំរុញ បង្កើនគុណភាពផលិតកម្មឱ្យមានគុណភាពផលិតផល និងការវិចខ្ចប់ឱ្យមានសោភណភាពដើម្បីដណ្តើមភាពប្រកួតប្រជែងដែរ ក៏ដូចជាការផ្សព្វផ្សាយជាលក្ខណៈទីផ្សារ និងស្រោមសំបកវិចខ្ចប់ដែលជាការរួមចំណែកអាចធ្វើឱ្យការផ្សព្វផ្សាយនេះអាចអនុវត្តទៅបានមានប្រសិទ្ធភាព៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


