សេដ្ឋកិច្ច
តម្លៃមាសបានធ្លាក់ចុះបន្តិច បន្ទាប់ពីកើនឡើងកាលពីសប្ដាហ៍មុន
តម្លៃហាងឆេងមាសបានធ្លាក់ចុះបន្តិចនៅថ្ងៃច័ន្ទសប្ដាហ៍នេះ បន្ទាប់ពីបានកើនឡើងខ្ពស់កាលពីសប្ដាហ៍មុន ដោយសារពាក់ព័ន្ធនឹងអត្រាពន្ធរបស់សហរដ្ឋអាមេរិក ជាមួយបណ្ដាប្រទេសមួយចំនួន។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងនៅថ្ងៃទីច័ន្ទ ១១ ខែសីហា ឆ្នាំ ២០២៥ ថា តម្លៃមាសបានកើនឡើងពេញមូយសប្ដាហ៍មុន ទោះបីថ្ងៃនេះ ធ្លាក់ចុះបន្តិច ប៉ុន្តែមាសនៅតម្លៃមួយដែលខ្ពស់ដដែល ប៉ុន្តែទំនោរអាចបន្តធ្លាក់ទៀត។
លោក ឡុង សំណាង បញ្ជាក់ថា តម្លៃមាសបានកើនឡើងកាលពីសប្ដាហ៍មុន ដោយសារពាក់ព័ន្ធនឹងអត្រាពន្ធរបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន នៅពេលដែលប្រកាសពន្ធ តម្លៃមាសមានការងើបឡើង ជាពិសេសគឺពន្ធដែលកើនឡើងនៅបណ្ដាប្រទេសនីមួយៗ។

បើតាមលោក ឡុង សំណាង បញ្ហាពន្ធគឺជាសម្ពាធនៃសេដ្ឋកិច្ច ដែលធ្វើឱ្យមាសមានការកើនឡើង ហើយវាក៏ជាសម្ពាធនៃការដាក់គំនាបទៅលើប្រាក់ដុល្លារផងដែរ ដែលធ្វើឱ្យដុល្លារធ្លាក់ថ្លៃ រុញច្រានឱ្យមាសកើនឡើង។
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ តម្លៃមាសបានបើកផ្សារនៅក្នុងតម្លៃ ៤០៩៨ ដុល្លារក្នុងមួយតម្លឹង គិតត្រឹមម៉ោង ៩៖៣០ មាសកំពុងជួញដូរនៅតម្លៃ ៤០៧០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៦ ដុល្លារក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


