ព័ត៌មានជាតិ
ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅផ្លូវល្បឿនលឿនទៅបាវិត សម្រេចបានប្រមាណ ២០%
បើតាមការឲ្យដឹងពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្កតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត វឌ្ឍនភាពពេលនេះសម្រេចបានប្រមាណ ២០%។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋថ្មគរ នៅស្រុកកៀនស្វាយភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត មានវឌ្ឍនភាពការងារតាមផែនការដោយបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ២០%។


លោកថា ស្ពាននេះតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលកំពុងដំណើរការសាងសង់។ យ៉ាងណាមិញ ពាក់ព័ន្ធវឌ្ឍនភាពនៃផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលបានបើកការដ្ឋានសាងសង់ជាង ២ ឆ្នាំ លោកមិនទាន់អាចផ្តល់ព័ត៌មានលម្អិត ខណៈដែលលោកនៅតែអះអាងថា ការដ្ឋានផ្លូវនេះកំពុងតែដំណើរការ និងឈានទៅបញ្ចប់តាមផែនការដែលបានគ្រោងទុក។



កាលពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation-CRBC) ដែលជាភាគីអនុវត្តគម្រោង។
កិច្ចប្រជុំរៀបចំឡើងនៅក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព និងផែនការសកម្មភាពបន្ទាប់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


