ព័ត៌មានជាតិ
លោក ហ៊ុល សៀងហេង៖ ការធ្វើទំនាក់ទំនងច្បាស់លាស់នៃអ្នកវិទ្យាសាស្រ្ត ជាកត្តាមិនអាចខ្វះបានក្នុងយុគសម័យឌីជីថល
លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបានគូសបញ្ជាក់ថា ការធ្វើទំនាក់ទំនងច្បាស់លាស់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ អ្នករៀបចំគោលនយោបាយ និងសាធារណជន គឺជាកត្តាដែលមិនអាចខ្វះបានក្នុងយុគសម័យឌីជីថលនេះ។

លោកអនុរដ្ឋលេខាធិការ បានលើកឡើងបែបនេះក្នុងសិក្ខាសាលាក្រោមប្រធានបទ «ការផ្សព្វផ្សាយវិទ្យាសាស្ត្រសម្រាប់សង្គម» ដែលត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២៥ នេះ។
ក្នុងឱកាសនោះដែរ លោក ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្សព្វផ្សាយវិទ្យាសាស្ត្រសម្រាប់អ្នករៀបចំគោលនយោបាយ អ្នកអប់រំ ធុរកិច្ច និងសាធារណជនទូទៅ។ លោកបានលើកឡើងថា៖ ការផ្សព្វផ្សាយវិទ្យាសាស្ត្រ ដោយប្រើវិធីសាស្ត្រនិទានរឿង (Storytelling) ធ្វើឱ្យវិទ្យាសាស្ត្រមានលក្ខណៈផ្សារភ្ជាប់នឹងមនុស្ស។”
ទន្ទឹមនោះ លោក ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធប្រកាន់យកគោលការណ៍នៃភាពត្រឹមត្រូវ ទំនុកចិត្ត សុចរិតភាព និងវិធីសាស្ត្រនិទានរឿង ក្នុងការរៀបចំគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់។
សិក្ខាសាលាក៏បានផ្តោតលើកភាពចាំបាច់នៃការប្រឆាំងនឹងព័ត៌មានមិនពិត ការកាត់បន្ថយគម្លាតចំណេះដឹង និងការជំរុញឱ្យយុវជនចូលរួមក្នុងវិស័យអប់រំផ្នែកស្ទែម។ លោក ហ៊ុល សៀងហេង បានសង្កត់ធ្ងន់ថា «ការធ្វើទំនាក់ទំនងច្បាស់លាស់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ អ្នករៀបចំគោលនយោបាយ និងសាធារណជន គឺជាកត្តាដែលមិនអាចខ្វះបានក្នុងយុគសម័យឌីជីថលនេះ»។

ដោយឡែក លោក ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួង បានលើកឡើងថា ការផ្សព្វផ្សាយវិទ្យាសាស្ត្រដោយប្រើឧបករណ៍សោតទស្សន៍ ដូចជា infographic និងវីដេអូ ជាមធ្យោបាយដ៏មានឥទ្ធិពលក្នុងការបង្កើតការយល់ដឹងដល់មហាជន។
វាគ្មិនអន្តរជាតិ លោកបណ្ឌិត Hideaki Ohgaki សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យក្យូតូ បាននបន្ថែមថា ភាពត្រឹមត្រូវ តម្លាភាព និងក្រមសីលធម៌ គឺជាកត្តាចាំបាច់ ដើម្បីកសាងទំនុកចិត្តរបស់សាធារណជនមកលើវិស័យវិទ្យាសាស្ត្រ៕
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


