Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវបិទរថភ្លើងល្បឿនលឿនទៅចិន ដោយសារព្យុះ​ កាជិគី

បានផុស

នៅ

ប្រទេសឡាវបាន​បិទប្រតិបត្តិការរថភ្លើងល្បឿនលឿនឡាវ-ចិន ដោយសារតែព្យុះ កាជិគី (Kajiki) ដែលបន្ថយកម្លាំងពីព្យុះទីហ្វុង(សង្ឃរា)កាលពីម្សិលមិញ មកត្រឹមជាព្យុះត្រូពិក នៅព្រឹកថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត​ Laotian Times ​ផ្លូវ​រថភ្លើងឡាវ-ចិន (LCR) បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវដំណើរការរថភ្លើងដឹកអ្នកដំណើរទាំងអស់នៅថ្ងៃទី ២៥ និង ២៦ ខែសីហា។ អាជ្ញាធរឡាវឯណោះវិញបាននិយាយថា ការផ្អាកនេះគឺចាំបាច់ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ។

​ទោះបីជាព្យុះ កាជិគី ថយចុះកម្លាំងខ្យល់ក៏ដោយ​ក្ដី អាជ្ញាធរនៅតែព្រមានថា វានៅតែបង្កទឹកភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសឡាវ ជាពិសេសភាគខាងជើងនៃប្រទេស ដែលអាច​​បង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅក្នុងខេត្តដែលងាយរងគ្រោះដូចជា Xieng Kouang, Luang Prabang និងតំបន់ភាគខាងជើងផ្សេងទៀត។

គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃអង្គារនេះ ស្នូលព្យុះ កាជិគី ស្ថិតនៅចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងរៀងចន្ទន៍ របស់ឡាវ ក្រោយ​រំកិលខ្លួនពីវៀតណាម​កាលពីរសៀលម្សិលមិញ ក្នុងល្បឿនខ្យល់ប្រហែល ១៦៥ គីឡូម៉ែត្រ/ម៉ោង។

បើតាម Laotian Times កាជិគី ដែលជាព្យុះដ៏ខ្លាំងក្លាយបំផុតនៅឆ្នាំនេះ (គិតត្រឹមពេលបច្ចុប្បន្ន) បាន​បង្កទឹកជំនន់តាមខេត្តមួយ​ចំនួន​របស់ឡាវរួចហើយ ខណៈឥទ្ធិពលនៃព្យុះគ្រប់ដណ្ដប់ទូទាំងតំបន់ភាគខាងជើងវៀតណាម ឡាវ និងថៃ ដោយគេឃើញមាន​ភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងខ្យល់កន្រ្តាក់ និងផ្គររន្ទះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម