Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ទាមទារ​ឱ្យ​ជប៉ុនបង្កើនការទិញ​អង្ករពីអាមេរិក

បានផុស

នៅ

កាសែត Nikkei បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កិច្ចចរចាពាណិជ្ជកម្មសហរដ្ឋអាមេរិក-ជប៉ុន បាន​ជួបភាព​រកាំរកូសនៅសប្ដាហ៍នេះ ក្រោយ​រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ស្នើឱ្យជប៉ុនបង្កើនការទិញអង្ករពីសហរដ្ឋអាមេរិក ដែលជាលក្ខខណ្ឌរងការជំទាស់ខ្លាំងៗពីជប៉ុន។ នេះបើតាមការចុះផ្សាយរបស់បន្តរបស់ភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់ជប៉ុន បាន​ឱ្យដឹងថា មន្រ្តីចរចាពន្ធកំពូលរបស់ជប៉ុនបានលុបចោលការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ភ្លាមៗ ជុំវិញបញ្ហា​ដែល​ត្រូវ «ពិភាក្សាគ្នានៅកម្រិតរដ្ឋបាលសិន» ខណៈអាមេរិក និងជប៉ុន បន្តចរចាគ្នា​លើសេចក្ដីលម្អិតពាក់ព័ន្ធនឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា ដែល​អាមេរិក​សម្រេចដាក់ពន្ធលើជប៉ុនត្រឹម ១៥ ភាគរយ​។

កាសែត Nikkei បាន​ស្រង់សម្ដីមន្រ្តីរដ្ឋាភិបាល​ជប៉ុនដោយមិនបញ្ចេញឈ្មោះថា លោក ត្រាំ បាន​​​កែប្រែបទបញ្ជា​ ដោយ​រួមបញ្ចូលទាំង​ការ​ទាមទារ​ឱ្យ​ជប៉ុនប្ដេជ្ញា​ចិត្ត​ទិញ​អង្ករ​អាមេរិក​បន្ថែម​ទៀត។ មន្ត្រីជប៉ុន​ម្នាក់​បាន​រិះគន់​សំណើ​នេះ ​ថា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ក្នុងស្រុកជប៉ុន​។

ទោះជាយ៉ាងណាក៏ដោយ​ មិនទាន់មាន​ប្រភពផ្លូវការពីភាគីណាមួយបញ្ជាក់ពីបញ្ហានេះទេ។ កាសែត Nikkei បានផ្សាយថា ការទាមទារថ្មី​ផ្ទុយនឹងកិច្ចព្រមព្រៀងកន្លងមក​ ដែលជប៉ុនមិនចាំបាច់បញ្ចុះពន្ធលើការនាំចូលផ្នែក​កសិកម្មទេ។

ក្នុងកិច្ចព្រមព្រៀងខែកក្កដា សេតវិមានបាននិយាយថា ជប៉ុននឹងបង្កើន​ការទិញអង្កររបស់សហរដ្ឋអាមេរិក ត្រឹម ៧៥ ភាគរយ​។ នាយករដ្ឋមន្ត្រី Shigeru Ishiba បាននិយាយថា ចំណែកនៃការនាំចូលអង្ករពីអាមេរិក អាចកើនឡើងនៅក្រោមក្របខ័ណ្ឌគ្មានពន្ធដែលមានស្រាប់ ហើយ​កិច្ចព្រមព្រៀងកាលពីខែកក្កដានឹងមិនអាច​បង្កហានិភ័យដល់វិស័យកសិកម្មជប៉ុនទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម