សេដ្ឋកិច្ច
ហាងឆេងមាសបន្តហក់ឡើងខ្ពស់ដល់ជាង ៤២០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបន្តហក់ឡើងខ្ពស់ដល់ជាង ៤២០០ ដុល្លារ នៅថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ ២០២៥នេះ ដោយសារតែព័ត៌មាននៃការត្រៀមកាត់បន្ថយអត្រាការប្រាក់នៅអាមេរិក និងស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា តម្លៃមាសនឹងបន្តកើនឡើងដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែវិនិយោគគិន និងធនាគារធំៗ បានដឹងព័ត៌មាននៃការដែលអាមេរិកនឹងទម្លាក់អត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញានេះ ពួកគាត់ចាប់ផ្ដើមដកលុយចេញពីការសន្សំយកការប្រាក់ ឬការប្រើលុយដុល្លារយកផលចំណេញ យកទៅទិញលើតម្លៃហាងឆេងមាស។
លោក ឡុង សំណាង បន្ថែមថា៖ «ដោយសារពួកគាត់គិតថា អត្រាការប្រាក់នឹងកាត់បន្ថយ ហើយលុយដុល្លារត្រូវតែធ្លាក់ចុះ អញ្ចឹងពួកគាត់ធ្វើសកម្មភាពមុន ឥទ្ធិពលនេះ គឺជាឥទ្ធិពលអត្រាការប្រាក់ ហើយក្នុងឆ្នាំនេះ ការកាត់បន្ថយអត្រាការប្រាក់រហូតដល់ ៣ ដង អញ្ចឹងវានៅបន្តទៀត»។

លោក ឡុង សំណាង បានបញ្ជាក់ថា វិនិយោគិនជាច្រើនមើលឃើញថា ការប្រជុំត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុក្រែន មិនអាចកើតមានឡើងនោះទេ ខណៈសន្ទុះការវាយប្រហាររវាងរុស្ស៊ី-អ៊ុយក្រែននៅតែបន្តកើនមាន ដែលធ្វើឱ្យតម្លៃមាសនៅតែបន្តកើនឡើង។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤ ២១៦ ដុល្លារ ក្នុងមួយតម្លឹង។សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៤១៦ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


