Connect with us

សេដ្ឋកិច្ច

​ថ្នាក់​ដឹកនាំចិន ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​

បានផុស

នៅ

លោក ​ហឺ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋប្រជាមានិតចិន​ បានវាយតម្លៃខ្ពស់​​ចំពោះ​ការវិនិយោគចិន​ដែលជាប្រភពទុនវិនិយោគធំជាងគេរបស់កម្ពុជា និងបានលើកទឹកចិត្តឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​ប្រទេស​ចិន​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ហឺ លីហ្វឹង បាន​លើកឡើង​ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក ស៊ុន ចាន់ថុល ឧបនា​យក​រដ្ឋមន្ត្រី អនុប្រធានទី១ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ នៅ​ថ្ងៃ​ទី ០៨ ខែ​កញ្ញា ឆ្នាំ ២០២៥ មុន​ចូល​រួមពីធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម (CIFIT)។

​លោក ​ហឺ លីហ្វឹង បានលើកឡើងថា CIFIT ជាវេទិកាមួយដែលទទួលការ​យកចិត្តទុកដាក់ខ្ពស់​ពីប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)​ដែលឯកឧត្តមប្រធានាធិបតីផ្ទាល់ធ្លាប់​បំពេញតួនាទី​ជា​ប្រធាន​គណៈកម្មាធិការរៀបចំ CIFIT នៅពេលឯកឧត្តមជាអភិបាលខេត្តហ្វូជៀន នៅអំឡុង​ឆ្នាំ១៩៩៩-២០០២។ ​

លោកឧបនាយករដ្ឋមន្ត្រីចិនបានសំដែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួម CIFIT ក្នុងរយៈពេល ២ឆ្នាំជាប់គ្នា និងបានបង្ហាញនូវជំនឿជឿជាក់ថា CIFIT មិនត្រឹមតែជាវេទិកា​សម្រាប់ជំរុញវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាក្បាលម៉ាស៊ីន​នៃនវានុវត្តន៍​ដែលនឹងជំរុញឱ្យមានការបង្កើតការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម