ព័ត៌មានអន្ដរជាតិ
ការនាំចេញរបស់វៀតណាមទៅអាមេរិកបន្តកើនឡើងខ្ពស់ ទោះរងពន្ធ ត្រាំ
ការនាំចេញរបស់វៀតណាមទៅសហរដ្ឋអាមេរិកបន្តកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅខែសីហា ទោះបីជា «ពន្ធបដិការ» ២០ ភាគរយ លើទំនិញវៀតណាម របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលជាធរមានហើយក្ដី។

ទិន្នន័យគយវៀតណាមដែលចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហាញថា វៀតណាមបាននាំចេញទំនិញក្នុងទំហំ ១៣,៩៤ ប៊ីលានដុល្លារទៅសហរដ្ឋអាមេរិកនៅខែសីហា ដោយធ្លាក់ចុះ ២ ភាគរយ ធៀបនឹងខែកក្កដា ប៉ុន្តែកើនឡើងរហូតដល់ ១៨,៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
របាយការណ៍ទិន្នន័យបង្ហាញផងដែរថា សម្រាប់រយៈពេល ៨ ខែដើមឆ្នាំ ការនាំចេញរបស់វៀតណាមទៅអាមេរិក បានកើនឡើង ២៦,៤ ភាគរយ ធៀបនឹងឆ្នាំមុន ដល់ ៩៩,០៥ ប៊ីលានដុល្លារ ដែលធ្វើឱ្យអាមេរិកបន្តជាទីផ្សារទំនិញវៀតណាមដ៏ធំបំផុត។ ចិនឯណោះវិញ បន្តជាអ្នកផ្គត់ផ្គង់ទំនិញកំពូលសម្រាប់វៀតណាម ដោយនាំទំនិញជាង ១១៧,៩ ប៊ីលានដុល្លារ មកប្រទេសអាស៊ីអាគ្មេយ៍មួយនេះ ក្នុងរយៈពេល ៨ ខែដូចគ្នា។
គួរគូសបញ្ជាក់ថា អាមេរិកបានដាក់ពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីវៀតណាម ដោយចូលជាធរមាននៅថ្ងៃទី ៧ ខែសីហា។ អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះការនាំចេញទៅអាមេរិកក្នុងខែសីហា ធៀបនឹងខែកក្កដា អាចជាសញ្ញាមួយបង្ហាញពីផលប៉ះពាល់នៃពន្ធរបស់ ត្រាំ។
ថ្មីៗនេះ ធនាគារពិភពលោកបានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមពី ៦,៨ ភាគរយ មកត្រឹម ៦,៦ ភាគរយ ដោយលើកឡើងពីហានិភ័យសម្រាប់ការនាំចេញ ខណៈរដ្ឋាភិបាលវៀតណាម កំណត់គោលដៅ ៨,៣-៨,៥ ភាគរយ សម្រាប់ឆ្នាំនេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


