សេដ្ឋកិច្ច
សហគមន៍កសិកម្មក្រងតេះ ខេត្តមណ្ឌលគិរី ទទួលបានទុនជាង ២ លានដុល្លារ ពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគ និងស្លឹកមន
សហគមន៍កសិកម្មក្រងតេះ ខេត្តមណ្ឌលគិរី ទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង ២ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពនៅក្នុងការដាំដុះផ្លែស្រកានាគ និងស្លឹកមន។

បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មក្រងតេះ គឺជាសហគមន៍កសិកម្មតែមួយគត់ដែលមានជំនាញដាំផ្លែស្រកានាគ និងផលិតស្លឹកមន នៅខេត្តមណ្ឌលគីរី ដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។
ជាក់ស្តែង សហគមន៍នេះកំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង ២ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគ និងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រព និងផ្លូវកៅស៊ូជិត ១០គីឡូម៉ែត្រផងដែរ។

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេច និងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ។
បើគិតពីចំនួនសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅប្រទេសកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ នេះ មានចំនួនសរុបប្រមាណ ១ ៤៣០សហគមន៍ ដែលមានកសិករសរុបចំនួន ១៩៣ ៨៨៩ នាក់ ដែលក្នុងនោះ មានសមាជិកនារីចំនួន ១១៤ ០៣០ នាក់ និងមានដើមទុនសរុបចំនួនប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល។

ជាក់ស្តែង យោងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយគាំទ្រទុនបង្វិលដល់សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ផ្តល់ឥណទានចំនួន ៥៥ ០០០ ០០០ ដុល្លារថ្មី សម្រាប់ផ្តល់ឥណទានដល់សហគមន៍កសិកម្មទំនើបសម្រាប់រយៈពេល ៣ ឆ្នាំ គឺ ឆ្នាំ២០២៥-២០២៧៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


