Connect with us

ព័ត៌មានអន្ដរជាតិ

ទីផ្សាររថយន្តវៀតណាមធ្លាក់ចុះ​ ចំពេលអ្នកប្រើប្រាស់ប្រយ័ត្នការចំណាយ

បានផុស

នៅ

ទីផ្សាររថយន្តរបស់វៀតណាមកំពុងចុះខ្សោយ ដោយសារការលក់ធ្លាក់ចុះ ហើយការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់កើនឡើង ​ដែលអាចធ្វើឱ្យ​ឧស្សាហកម្មរថយន្តខកគោលដៅលក់សរុប​នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាប់តាំងពីដើមឆ្នាំមក ​រថយន្ត​ប្រហែល ៣៨០ ០០០ ​គ្រឿង​ត្រូវ​បាន​លក់​ចេញ។ ដើម្បីសម្រេចបាននូវគោលដៅលក់ដើម ចន្លោះពី ៥៦០ ០០០-៥៨០ ០០០ គ្រឿង ទីផ្សាររថយន្តត្រូវការលក់ប្រចាំខែចន្លោះពី ៤៥ ០០០-៥០ ០០០ គ្រឿង ក្នុងរយៈពេល ៤ ខែចុងក្រោយ​។ អ្នកជំនាញថា គោលដៅនឹង​ទំនងមិនសម្រេចបាន​នោះទេ។

ខែសីហា ឆ្នាំ ២០២៥ វៀតណាម​បានកត់ត្រាបរិមាណលក់ប្រចាំខែទាបបំផុតចាប់តាំងពីខែមីនា ដែលនេះ​គូសបញ្ជាក់ពីបញ្ហាប្រឈមជាប់លាប់ក្នុងឧស្សាហកម្មរថយន្តវៀតណាម ដែលរងសម្ពាធដោយការផ្លាស់ប្តូរគោលនយោបាយ កំណើននៃ​ការនាំចូល និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) សមាជិករបស់សមាគម​បានលក់រថយន្តចំនួន ២៥ ៩៧៣ គ្រឿង ក្នុងខែសីហា ពោលគឺធ្លាក់ចុះ ១៨ ភាគរយ ពីខែកក្កដា។

កត្តាជាច្រើនបានរួមចំណែកដល់ការធ្លាក់ចុះ រួមទាំងបទប្បញ្ញត្តិបរិស្ថាននានា ការកើនឡើងអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីទិញ​រថយន្ត និងការស្ទាក់ស្ទើររបស់អតិថិជន ចំពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម