Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើក្រុមហ៊ុនទេសចរណ៍ជប៉ុន បន្តបង្កើនភ្ញៀវមកទស្សនាកាន់តែច្រើន​

បានផុស

នៅ

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd.  បន្តជួយ និង​បង្កើន​ភ្ញៀវទេសចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា​ឱ្យកាន់​តែច្រើនបន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាល្ងាចថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ ព្រម​ទាំង​គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និង​វិស័យឯកជន បានជួបពិភាក្សា និងទទួលមតិសំណូមពរនានាពីក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. តំណាងដោយលោក TOMOJI ABE។​ ​

ក្នុងឱកាសជំនួបនោះ​ លោក​​រដ្ឋមន្ត្រី បាន​វាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ ក្រុមហ៊ុន​ជប៉ុន​រហូតមក​ក្នុងការអភិវឌ្ឍ​វិស័យទេសចរណ៍កម្ពុជា​ តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការ​នាំភ្ញៀវទេសចរ​ជប៉ុន​មកទស្សនានៅកម្ពុជាក្នុងចំនួនគួរឱ្យកត់សម្គាល់​កន្លងមក។

ទន្ទឹមនឹងនេះដែរ លោក​រដ្ឋមន្រ្ទី ក៏បានគូសបញ្ជាក់​ថា សំណូមពរ និងមតិរបស់ក្រុមហ៊ុន ត្រូវបាន​ប្រមូល​ជា​ធាតុចូលដ៏ល្អ ដើម្បី​ដាក់បញ្ជូលក្នុង​វិធានការណ៍​របស់ក្រសួង​លើការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជាឱ្យ​កាន់តែ​ប្រសើរ​ឡើង ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន និងអន្តរជាតិ​មកទស្សនាកម្ពុជា​ឱ្យកាន់តែ​ច្រើនឡើង​បន្ថែម​ពីលើ​ចំនួន​ដែល​ទទួល​បាន​ភ្ញៀវទេសចរ​ជប៉ុន​ជាង ៧៣ ០០០នាក់ ក្នុងរយៈពេល ៨ ខែ ដើម​ឆ្នាំ២០២៥ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម