Connect with us

សេដ្ឋកិច្ច

​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ស្វាយរៀង​ កំពុង​ដើរ​តួនាទី​ជាក្បាលម៉ាស៊ីន​ ទាក់ទាញ​វិនិយោគ ​និង​បង្កើតការងារ​

បានផុស

នៅ

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ១៣ ​ដំណើរ​ការ​នៅ​ខេត្តស្វាយរៀង ​កំពុង​ដើរ​តួនាទី​​ជា​ក្បាលម៉ាស៊ីន​ក្នុង​ការស្រូប​យកវិនិយោគ និង​បង្កើត​ការងារជូនប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ជា វុទ្ធី​ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ច​ពិសេសមួយចំនួនកំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការ​កម្មករនិយោជិតរាប់ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេស​ចំពោះបងប្អូន ដែល​ទើប​ត្រឡប់​ពីប្រទេសថៃ។

​លោក​ ជា វុទ្ធី​ បានលើកឡើង​ក្នុងពេលចុះនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅ​ខេត្តស្វាយរៀង​ នៅថ្ងៃទី ២៧ ​ខែកញ្ញា ​ឆ្នាំ ២០២៥។

​លោក ​ជា វុទ្ធី ​បន្ថែមថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មីៗ​មួយ​ចំនួន​ ដូចជា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ហ័រស៊ាង ​អ៊ិនធើ​ណេសិណល មាន​សហគ្រាស​វិនិយោគ​ខ្លះ កំពុងធ្វើការផលិត​នូវផលិត​ផលពាក់កណ្ដាលសម្រេច និងនាំចេញទៅប្រទេស​ចិនវិញ ដើម្បីផលិតជាផលិតផលសម្រេច ដែល​នេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀត​សម្រាប់វិស័យ​ឧស្សា​ហកម្មនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម