ព័ត៌មានអន្ដរជាតិ
អានុទីន បង្ហាញគោលនយោបាយសេដ្ឋកិច្ចទៅសភាថៃ ផ្ដោតលើបំណុលគ្រួសារ និងវិបត្តិទេសចរណ៍
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ( Anutin Charnvirakul) នៅថ្ងៃចន្ទនេះ បានបង្ហាញគោលនយោបាយសេដ្ឋកិច្ចរដ្ឋាភិបាលថ្មីរបស់លោកទៅកាន់សភាថៃ ដោយផ្ដោតលើការស្រោចស្រង់សេដ្ឋកិច្ច ដែលបន្តកំណើនដើរអូសជើងដោយសារតែបញ្ហរួមរឹតផ្សេងៗ។

គោលនយោបាយរបស់លោករួមមានវិធានការកាត់បន្ថយកំណើនថ្លៃរស់នៅ ដោះស្រាយបញ្ហាបំណុលគ្រួសារ និងសង្រ្គាមពាណិជ្ជកម្ម និងជំរុញវិស័យទេសចរណ៍ដែលកំពុងធ្លាក់ចុះ ចំពេលដែលសេដ្ឋកិច្ចថៃបច្ចុប្បន្ន ប្រឈមមុខនឹងពន្ធគយរបស់សហរដ្ឋអាមេរិក បំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការក្នុងស្រុក និងកំណើនប្រាក់បាតជាដើម។
ទីភ្នាក់ងារសារព័ត៌មានសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីរបស់លោក អានុទីន ដែលថ្លែងប្រាប់សភាយ៉ាងដូច្នេះថា៖ «ដោយសារពេលវេលាមានកំណត់ ហើយរដ្ឋាភិបាល(ថ្មី)នេះមិនអាចរៀបចំកញ្ចប់ថវិកា ក៏ដូចជាមានសម្លេងភាគតិចក្នុងរដ្ឋបាល រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាផ្សេងៗជាបន្ទាន់ ដែលប្រទេសកំពុងប្រឈមមុខ»។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក អានុទីន បានឱ្យដឹងថា ដើម្បីដោះស្រាយសង្រ្គាមពាណិជ្ជកម្ម លោកនឹងបង្កើត «ក្រុមការងារថៃ» ក្នុងបំណងគាំទ្រដល់ប្រតិបត្តិករអាជីវកម្ម និងជំរុញបរិយាកាសវិនិយោគប្រកបដោយការប្រកួតប្រជែង។

ហើយដើម្បីដោះស្រាយកំណើនថ្លៃសម្រាប់ការរស់នៅ លោកបានសន្យាបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ ដោះស្រាយបញ្ហាបំណុល លើកកម្ពស់សាច់ប្រាក់ងាយស្រួល និងលើកកម្ពស់ការសន្សំ។ ត្រង់ចំណុចនេះ រដ្ឋាភិបាលថ្មីរបស់លោក នឹងជួយដល់បុគ្គលដែលមានបំណុលមិនលើសពី ១០០ ០០០ បាត (៣ ១០៣ ដុល្លារ) និងផ្តល់សាច់ប្រាក់ងាយស្រួលរហូតដល់ ១ លានបាតសម្រាប់អាជីវកម្មខ្នាតតូច។ នេះបើតាមរ៉យទ័រ។
ការប្ដេជ្ញារបស់លោក អានុទីន នៅថ្ងៃចន្ទនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់លោកកាលពីថ្ងៃសុក្រ បានប្រកាសថានឹងចាប់ផ្តើមឡើងវិញ នូវ «គម្រោងចំណាយប្រាក់រួមគ្នា» តម្លៃ ៤៧ ប៊ីលានបាត (១,៤៦ ប៊ីលានដុល្លារ)។ ក្រោមគោលនយោបាយនេះ រដ្ឋាភិបាលនឹងជួយទូទាត់ការចំណាយរបស់ពលរដ្ឋដែលមានសិទ្ធិរហូតដល់ ៦០ ភាគរយ ចំពោះរាល់ការទិញម្ហូបអាហារ និងទំនិញប្រើប្រាស់មួយចំនួន។
ក្រៅពីនេះ អាទិភាពផ្សេងៗទៀតរួមមានការដោះស្រាយភាពតានតឹងព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងខុសច្បាប់ និងការបង្កើនការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយតាមរយៈការប្រើប្រាស់ប្រព័ន្ធព្រមានកម្រិតខ្ពស់។
គេមើលឃើញថា រដ្ឋាភិបាលរបស់លោក អានុទីន មានពេលតិចតួចក្នុងការអនុវត្តវិធានការសេដ្ឋកិច្ចរបស់ខ្លួន។ កាលពីសប្ដាហ៍មុន លោកបានប្រកាសថា លោកនឹងរំលាយសភានៅចុងខែមករា ដោយឆ្ពោះទៅរកការបោះឆ្នោតថ្មីនៅចុងខែមីនា ឬដើមខែមេសា។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃបានកើនឡើងប្រមាណ ២,៤ ភាគរយ កាលពីឆ្នាំមុន ដែលនេះជាកំណើនទាបជាងគេធៀបនឹងដៃគូប្រជែងសំខាន់ៗក្នុងតំបន់ ពោលគឺជាអ្វីដែលសេដ្ឋវិទូហៅថាជាការដើរអូសជើងនៃសេដ្ឋកិច្ច។ រដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចឆ្នាំនេះ នឹងកើនឡើងត្រឹមចម្លោះ ១,៨-២,៣ ភាគរយ នៅឆ្នាំ ២០២៥ នេះ ដោយអាចចុះខ្សោយខ្លាំងនៅចុងឆ្នាំ ដោយសារតែផលប៉ះពាល់ពន្ធលើការនាំចេញថៃ៕
-
សេដ្ឋកិច្ច១១ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


