Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​កើនឡើងថ្ងៃបើកការជួញដូរប្រចាំសប្ដាហ៍

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​កើនឡើងជាង ១ ភាគរយ សម្រាប់ការជួញដូរ​លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃបើកការជួញដូរ​ប្រចាំសប្ដាហ៍ ក្រោយ​កង្វល់ពាក់ព័ន្ធនឹង​ការផ្គត់ផ្គង់លើសតម្រូវការបាន​ស្រាកស្រាន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង​នាពេល​អនាគត ម៉ាក Brent បាន​កើនឡើង ៩២ សេន ឬ ១,៤៣ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦៥,៤៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង។ តម្លៃប្រេងអាមេរិក​ WTI ឯណោះវិញ បាន​កើនឡើង ៨៩ សេនេ​ឬ ១,៤៦ ភាគរយ ដល់ ៦១,៧៧ ដុល្លារ/បារ៉ែល។

យ៉ាងណាមិញ តម្លៃប្រេង Brent បានធ្លាក់ចុះ ៨,១ ភាគរយ ខណៈ WTI ធ្លាក់ចុះ ៧,៤ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍មុន ដោយសារតែកង្វល់ពាក់ព័ន្ធនឹង​កំណើននៃការផ្គត់ផ្គង់​ ពេល​​វិនិយោគិនរំពឹង​ការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ហើយ​អ៊ីរ៉ាក់បើកការនាំចេញប្រេងពីតំបន់កួដទៅទីផ្សារអន្តរជាតិជាថ្មី។

​តម្លៃប្រេង​ថ្ងៃចន្ទនេះ បាន​ស្ទុះឡើងវិញ ក្រោយ OPEC+ បាន​សម្រេចកាលពីថ្ងៃអាទិត្យលើការបង្កើនផលិតកម្ម​​ ប៉ុន្តែតិចជាង​ការរំពឹងទុក ត្រឹម ១៣៧ ០០០ បារ៉ែល/ថ្ងៃ នៅខែវិច្ឆិកា ប្រហាក់ប្រហែលនឹង​ខែតុលា ដែរ។

កំណើនដដែលក៏ជំរុញ​ផងដែរ ដោយ​ភាពតានតឹងនៃជម្លោះអ៊ុយក្រែន ដែលបន្តកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ដើម្បីប្រឆាំងនឹង​ការឈ្លានពាន​របស់ប្រទេសនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម