អត្ថាធិប្បាយ
ហេតុអ្វីបានជាលោក Macron ធ្វើទស្សនកិច្ចនៅប្រទេសចិន?
តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping នៅពេលនេះលោក Emmanuel Macron ប្រធានាធិបតីបារាំងបានទៅដល់ទីក្រុងប៉េកាំងហើយ ដើម្បីបំពេញដំណើរទស្សនកិច្ចប្រទេសចិន រយៈពេល ៣ ថ្ងៃដែលបានចាប់ផ្ដើមកាលពីពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ។
ដូច្នេះតើទស្សនកិច្ចរបស់លោក Macron ដែលអមដំណើរដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen មានគោលបំណងអ្វី ហើយហេតុអ្វីបានជាមេដឹកនាំបារាំងរូបនេះ ត្រូវការប្រធានគណៈកម្មការអឺរ៉ុបមកអមដំណើរជាមួយដែរ?
លោក Emmanuel Macron កំពុងជួបជាមួយប្រមុខរដ្ឋយក្សរបស់អាស៊ីគឺលោក Xi Jinping ក្នុងគោលបំណងដើម្បីរួមគ្នារៀបចំផែនការ ក៏ដូចជាដឹកនាំការអភិវឌ្ឍទំនាក់ទំនង ចិន-បារាំង និងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាង ចិន បារាំង និងអឺរ៉ុបលើវិស័យផ្សេងៗ ហើយមេដឹកនាំទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្ដោតយ៉ាងសំខាន់លើសង្គ្រាមអ៊ុយក្រែន ។
នៅក្នុងរបៀបវារៈនោះក៏មានកិច្ចពិភាក្សារបស់លោក Macron ជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីថ្មីរបស់ចិន និងលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន ។ ផ្នែកមួយទៀតនៃដំណើរទស្សនកិច្ចនេះ លោក Macron ក៏នឹងអញ្ជើញទៅទស្សនាទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនផងដែរ ។
ទន្ទឹមនោះ ដំណើររបស់លោក Macron ទៅកាន់ប្រទេសចិន ត្រូវបានគេរំពឹងថា ក៏ជាតុល្យភាពមួយ ដោយសារមេដឹកនាំបារាំងកំពុងបំពេញបេសកកម្ម ដ៏ដូចជាព្យាយាម និងរារាំងទីក្រុងប៉េកាំងពីការគាំទ្រដល់ប្រទេសរុស្ស៊ី ប៉ុន្តែនឹងមិនមានការផ្តាច់ទំនាក់ទំនងដៃគូពាណិជ្ជកម្មដ៏សំខាន់ និងបញ្ឆេះកម្ដៅលើបញ្ហាសកលលោកកាន់តែខ្លាំងឡើងឡើយ ។
លើសពីនេះ ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនេះក៏ធ្វើឡើងប្រឆាំងនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏សំខាន់ នៅពេលដែលសហរដ្ឋអាមេរិកបានបង្កើនការប្រកួតប្រជែងរបស់ខ្លួនជាមួយប្រទេសចិនដល់កម្រិតខ្ពស់ថ្មី ខណៈពេលដែលកំពុងគ្រប់គ្រងអឺរ៉ុបលើវិបត្តិថាមពល និងគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ី ដោយសារតែប្រតិបត្តិការសឹករបស់ខ្លួនទៅលើអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ លោក Macron ក៏អាចនឹងពិភាក្សាបន្ថែមទៀតផងដែរ ពាក់ព័ន្ធទៅនឹងសំណើ ១២ ចំណុចរបស់ចិនសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន ។ ជាងនេះទៅទៀត ក្នុងខែមីនា ចិនបានចុះកិច្ចព្រមព្រៀងផ្សះផ្សាជាប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីស្តារទំនាក់ទំនងការទូតពេញលេញ ដោយលើកប្រទេសចិនជាអ្នកសម្រុះសម្រួលដ៏មានឥទ្ធិពលក្នុងបញ្ហានេះ ។
មន្ត្រីសហភាពអឺរ៉ុប ជាពិសេសគឺលោកស្រី Ursula von der Leyen មិនមានជម្រើសអ្វីក្រៅពីទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសចិនក្នុងការសម្រុះសម្រួល និងជ្រៀតចូលទៅក្នុងតួនាទីនៃសារៈសំខាន់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំងមួយនេះឡើយ ។
គួរបញ្ជាក់ថា ជំនួបរវាងលោក Xi Jinping ជាមួយនឹងលោក Macron កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិនរូបនេះបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីពាក់កណ្តាលខែមីនាដើម្បីជួបជាមួយលោកប្រធានាធិបតី Vladimir Putin ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន
ចុចអាន ៖ អ៊ុយក្រែន សុខចិត្តបើកទំព័រចរចាជាមួយ រុស្ស៊ី តែមានលក្ខខណ្ឌមួយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


