ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សុខចិត្តបើកទំព័រចរចាជាមួយ រុស្ស៊ី តែមានលក្ខខណ្ឌមួយ
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានអះអាងថា រដ្ឋាភិបាលទីក្រុងកៀវនឹងសុខចិត្តចរចាជាមួយទីក្រុងមូស្គូ ប្រសិនបើកងទ័ពរបស់ប្រទេសនេះ ចូលទៅដល់តំបន់គ្រីមៀ ដែលគ្រប់គ្រងដោយរុស្ស៊ី បូករួមជាមួយនឹងលក្ខខណ្ឌផ្សេងទៀត ផងដែរ ។

ទន្ទឹមនោះ ក្រុមអ្នកសង្កេតការណ៍ក៏បានឲ្យដឹងដែរថា កងកម្លាំងអ៊ុយក្រែនអាចប្រើប្រាស់រថក្រោះ និងអាវុធផ្សេងទៀតដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច ដើម្បីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំនៅចុងខែមីនានេះ ហើយអាចនឹងបន្តដល់ខែមិថុនា ។
ស្របពេលជាមួយគ្នានេះ លោក Andriy Sybiha អនុប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់កាសែត The Financial Times នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា “ប្រសិនបើយើងសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តនៅលើសមរភូមិ ជាពិសេសនៅពេលដែលយើងទទួលបានជោគជ័យនៅលើព្រំដែនរដ្ឋបាលជាមួយតំបន់គ្រីមៀនោះ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកទំព័រការទូតដើម្បីពិភាក្សាអំពីបញ្ហាទាំងអស់” ។

មន្ត្រីរូបនេះបានបន្ថែមថា “ក្នុងន័យនេះមិនមែនមានន័យថា យើងដកផ្លូវរំដោះ ឬដកកងទ័ព នៅពេលដែលយើងឈានជើងដល់តំបន់គ្រីមៀនោះទេ ប៉ុន្តែយើងក៏បានពិចារណាលើផែនការដណ្តើមយកតំបន់មួយនេះមកវិញដោយកម្លាំងផងដែរ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zelensky ក៏ធ្លាប់បានលើកឡើងយ៉ាងមុតមាំផងដែរថា អ៊ុយក្រែននឹងមិនធ្វើសម្បទានទឹកដីរបស់ខ្លួននោះទេ ។ អ៊ុយក្រែនមានតែព្យាយាមដណ្តើមយកតំបន់ដែលកាន់កាប់ដោយរុស្ស៊ីមកវិញទាំងអស់ តាមគ្រប់មធ្យោបាយដែលមាន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ខណៈរដ្ឋាភិបាលទីក្រុងកៀវក៏ទទួលបានជំនួយជាសព្វាវុធជាហូរហែផងដែរ ដើម្បីទប់ទល់នឹងកងកម្លាំងទីក្រុងមូស្គូដែលកំពុងតែវាយសន្ធាប់នៅតំបន់ភាគខាងកើត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


