អត្ថាធិប្បាយ
មិនទាន់ជាន់ដីអាមេរិកផង សម្តេច ហ៊ុន ម៉ាណែត ត្រូវបានពលរដ្ឋខ្មែរនៅទីនោះ ប្រកាសស្វាគមន៍ទៅហើយ!
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុង ញូវយ៉ក។ ប៉ុន្តែ មិនទាន់នឹងទៅដល់ផង ប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថា ពួកគេ នឹងទៅចូលរួមក្នុងពិធីសំណេះសំណាលផ្ទាល់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។

នេះ គឺជាលើកទី១ហើយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញទៅកាន់សហរដ្ឋអាមេរិក និងជាលើកដំបូងដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។ ក៏មិនខុសពីសម្តេចតេជោ ហ៊ុន សែន ដែរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត មានគម្រោងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងមកពីប្រទេសផ្សេងទៀត នៅពេលដែលសម្តេចអញ្ជើញទៅដល់សហរដ្ឋអាមេរិកនោះ។ ជំនួបរវាងថ្នាកដឹកនាំកំពូលប្រទេស និងប្រជាពលរដ្ឋនៅឯនាយសមុទ្រនេះ គឺដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក បង្ខិតភាពស្និតស្នាលទៅរកគ្នា និងជាការសបញ្ជាក់យ៉ាងច្បាស់ពីសន្តានចិត្តមេដឹកនាំកម្ពុជាពី«ការយកចិត្តទុកដាក់ និងមិនបោះបង់ពលរដ្ឋខ្មែរ ទោះបីរស់នៅទីណាក៏ដោយ»។

ត្បិតថា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ទើបនឹងធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានភាពថ្មីថ្មោងក្នុងការដឹកនាំកាច់បង្កូចប្រទេសក៏ដោយ ប៉ុន្តែ សម្តេចទទួលបានការស្រឡាញ់ ចូលចិត្ត និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ចំណែក ប្រជាពលរដ្ឋនៅក្រៅប្រទេស ក៏គោរពស្រឡាញ់សម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងច្រើនផងដែរ។ តួយ៉ាង ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្បែរខាងអាមេរិក។
មុនដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រជាពលរដ្ឋនៅអាមេរិក និងប្រទេសកាណាដា ជាច្រើននាក់ បានធ្វើវីដេអូឃ្លីបខ្លីបង្ហាញពីទឹកចិត្តស្រឡាញ់ គាំទ្រ និងចង់ជួបដោយផ្ទាល់សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា។ តាមរយៈវីឌីអូឃ្លីបដែលផ្សព្វផ្សាយនៅក្នុងបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមកពីរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក និងតាមបណ្តាខេត្តនានានៅក្នុងប្រទេសកាណាដា។ ពួកគេសុទ្ធតែសម្តែងការគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយថា នឹងទៅចូលរួមក្នុងពិធីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច នៅលើទឹកដីអាមេរិកថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអគ្គលេខាធិការUN លោក António Guterres នៅឥណ្ឌូនេស៊ី
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅកាន់ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅទីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងធុរកិច្ចជននានារបស់អាមេរិក និងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកនៅឥណ្ឌូនេស៊ី
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍ថា៖ «ពេលខ្ញុំទៅប្រជុំ UN ខាងមុខនេះ ត្រូវជួបជាមួយថ្នាក់ដឹកនាំ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជួបជាមួយនឹងអ្នកធុរកិច្ចអាមេរិក និងមន្ត្រីមួយចំនួនទៀត ដែលយើងមិនទាន់បានជួបនៅពេលនេះ ដើម្បីបញ្ជាក់ជំហរ និងការទំនាក់ទំនងរបស់យើង បញ្ជាក់ឲ្យច្បាស់ថា ប្រទេសយើងមិនធំទេ តែយើងក៏ជាប្រទេសមិនតូចដែរ ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា សំឡេងរបស់កម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាច និងមានស្មើភាព ជាមួយបណ្តាប្រទេសផ្សេងៗ។ អញ្ចឹងគ្រប់គោលនយោបាយរបស់ ត្រូវតែបញ្ចេញឲ្យអន្តរជាតិដឹង»៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


