ព័ត៌មានជាតិ
ទូតខ្មែរនៅអាមេរិក ឱ្យពលរដ្ឋរស់នៅទីនោះ សាមគ្គី រក្សាវប្បធម៌ ប្រពៃណី កសាងសហគមន៍ខ្មែរឱ្យកាន់តែរឹងមាំ
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក លោក កែវ ឈា លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក បន្តរួបរួម សាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាមរតកវប្បធម៌ និងប្រពៃណីជាតិខ្មែរ ដើម្បីកសាងសហគមន៍ខ្មែរឱ្យកាន់តែមានភាពរឹងមាំ។ នេះបើតាមលិខិតមួយច្បាប់ ចុះថ្ងៃទី១៧ ខែកញ្ញា ដែលលោក កែវ ឈា ប្រកាសជូនជនរួមជាតិដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក មុនពេលលោកបញ្ចប់អាណត្តិបេសកកម្មការងារជាឯកអគ្គរាជទូត នៃកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសហរដ្ឋម៉ិកស៊ិក។

កាលពីដើមឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងលោក កែវ ឈា ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសហរដ្ឋម៉ិកស៉ិក។
តាមការកត់សម្គាល់ ក្នុងអាណត្តិបេសកម្មការទូតរបស់ខ្លួន លោក កែវ ឈា បានបំពេញការងារលើការលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា-សហរដ្ឋអាមេរិក សំដៅការពារផល ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសហគមន៍ខ្មែរនៅតាមរដ្ឋ និងក្រុងនានាក្នុងសហរដ្ឋអាមេរិក ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោក ក៏បានដើរតួនាទី ក្នុងកិច្ចការងារបញ្ជូនរតនសម្បតិជាតិ រូបសំណាកវត្ថុបុរាណ គ្រឿងអលង្ការ ដែលត្រូវបានជន លួចចេញពីប្រទេសកម្ពុជាក្នុងអំឡុងសម័យសង្គ្រាម។

នៅក្នុងលិខិតដដែល លោក កែវ ឈា ក៏បានអរគុណចំពោះជនរួមជាតិខ្មែរទាំងអស់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយសាមគ្គីភាព នៅក្នុងសកម្មភាពការងាររបស់ស្ថានទូតក្នុងអាណត្តិរបស់លោក។
យ៉ាងណា គេនៅមិនទាន់ដឹងថា អ្នកការទូតរូបណា នឹងត្រូវទទួលភារកិច្ចជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសហរដ្ឋម៉ិកស៉ិកជំនួសលោក កែវ ឈា ឡើយ។

ដោយហេតុ ក្នុងអាណត្តិការងារ ពលរដ្ឋខ្មែររស់នៅលើដីអាមេរិកបានចូលរួម និងគាំទ្រលើកិច្ចការរបស់ខ្លួននាពេលកន្លងមក លោក កែវ ឈា ដាក់ក្ដីរំពឹងថាពលរដ្ឋខ្មែររស់នៅអាមេរិក នឹងចូលរួម និងផ្ដល់កិច្ចគាំទ្រការងាររបស់ឯកអគ្គរាជទូតថ្មី ដែលនឹងចូលបំពេញភារកិច្ចជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


