ព័ត៌មានជាតិ
អណិកជនខ្មែរម្នាក់ចង់កសាងវត្តធំជាងគេមួយនៅអាមេរិក
ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរលោកស្រី Lyna Lam បានជម្រាបប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថាលោកស្រីនិងក្រុមគ្រួសារចង់កសាងវត្តធំជាងគេមួយកន្លែងនៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហូ័រញ៉ា សហរដ្ឋអាមេរិកដើម្បីចូលរួមលើកកម្ពស់ពុទ្ធសាសនា។

លើកឡើងក្នុងជំនួបជាមួយសម្ដេចតេជោកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ នៅវិមាន៧មករា រាជធានីភ្នំពេញ លោកស្រី Lyna Lam ថាគោលបំណងសំខាន់នៃការកសាងវត្តនេះ គឺសម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមដល់សហគមន៍ខ្មែរគោរពប្រតិបត្តិព្រះពុទ្ធសាសនា សម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះសង្ឃនិមន្តមកពីកម្ពុជា និងសម្រាប់ដាក់តម្កល់និងថែរក្សាឯកសារពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ថាសម្ដេចពិតជារីករាយ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដើមដ៏ចំណាស់របស់ខ្មែរ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរ។
សម្ដេចថា៖ «ទោះបីយើងរស់នៅទីណាកន្លែងណាក៏ដោយ យើងរួមគ្នា និងជួយគ្នា ក្នុងនាមជាជនជាតិខ្មែរតែមួយ»។
លោកស្រី Lyna Lam ជាជនភៀសខ្លួនពីរបបខ្មែរក្រហមទៅនៅអាមេរិក។ លោកស្រីជាស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ និងជាភរិយារបស់លោក Chris Larseen នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc.។
បច្ចុប្បន្ននៅសហរដ្ឋអាមេរិកមានវត្តខ្មែរចំនួន១៤១វត្ត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


