កូវីដ-១៩
២សប្តាហ៍ទៀត ប្រទេសឥណ្ឌា នឹងក្លាយជា “ឋាននរក”
វេជ្ជបណ្ឌិតម្នាក់ ដែលដើរតួនាទីយ៉ាងសំខាន់អំឡុងការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានព្រមានថា រយៈពេល២សប្តាហ៍ទៀត ប្រទេសឥណ្ឌានឹងក្លាយជា “ឋាននរក”។
លោកវេជ្ជបណ្ឌិត Shaarang Sachdev មកពីមន្ទីរពេទ្យឯកទេសសុខភាពពិសេស Aakash បាននិយាយថា ប្រទេសឥណ្ឌា កំពុងជួបប្រទះចំណុចអាក្រក់ដ៏បំផុត នៃជំងឺរាតត្បាតនេះ។
ឥណ្ឌា បានប្រកាសពីអ្នកឆ្លងថ្មីចំនួន ៣៥២,៩៩១នាក់និងអ្នកស្លាប់២,៨១២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃក្នុងពិភពលោក ដោយបានបំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីថ្ងៃសៅរ៍។
ថ្លែងប្រាប់ទូរទស្សន៍ Sky News លោកវេជ្ជបណ្ឌិត Sachdev បាននិយាយថា “ពេលនេះ ស្ថានភាពគឺធ្ងន់ធ្ងរបំផុត។ ជំងឺរាតត្បាតនេះ គឺជារោគដ៏អាក្រក់បំផុតដែលយើងមិនធ្លាប់បានឃើញ រហូតមកដល់ពេលនេះ។ ពីរសប្តាហ៍ទៀត នឹងក្លាយជាឋាននរកសម្រាប់យើង”។
ដោយចង្អុលទៅនារីវ័យក្មេងម្នាក់ពាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម លោកបាននិយាយថា “ស្ត្រីម្នាក់នោះគួរតែស្ថិតនៅក្នុងបន្ទប់ ICU ក្នុងខណៈពេលនេះ នាងបាននៅទីនេះអស់រយៈពេលពីរថ្ងៃមក ហើយពីព្រោះមិនមានគ្រែទេនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់”។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីរដ្ឋ Karnataka លោក B. S. Yediyurappa បាននិយាយថា ស្ថានភាពគឺមិនអាចគ្រប់គ្រងបានទេ។ លោកបន្ថែមថា ការបូជាឬបញ្ចុះសព ត្រូវតែធ្វើឲ្យបានឆាប់រហ័ស និងគោរពតាមលក្ខណៈវិមជ្ឈការដោយមើលតាមកាលៈទេសៈ និងដើម្បីចៀសវាងការប្រមូលផ្តុំគ្នានៅក្នុងកន្លែងបូជាសពនិងទីបញ្ចុះសព។
ឈាបនដ្ឋានចំនួន៧របស់ទីក្រុង Bangalore ត្រូវធ្វើការ២៤ម៉ោងក្នុងមួយថ្ងៃ ដោយសារតែពួកគេព្យាយាមគ្រប់គ្រងបន្ទុកលើសការងារធម្មតារហូតដល់ទៅ ៤ដងឯណោះ។
ការកក់កន្លែងបូជាសពមានដាក់ឈើត្រឹមត្រូវ នៅទីក្រុង Ghaziabad គឺលែងទទួលហើយ ហើយសាកសពកំពុងត្រូវបានដុតនៅតាមទីធ្លាកណ្តាលវាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូ៤នាទី បង្ហាញសោកនាដកម្មកូវីដនៅឥណ្ឌា អ្នកខ្លះត្រូវទុកឲ្យស្លាប់ក្នុងឡាន ព្រោះពេទ្យអស់កន្លែងដាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


