កូវីដ-១៩
ទោះឆ្លង និងស្លាប់ដោយកូវីដច្រើនក៏ដោយ តែប្រេស៊ីលមិនខ្ចីប្រើវ៉ាក់សាំង Sputnik V របស់រុស្ស៊ី
និយតករសុខភាពរបស់ប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទ បានបដិសេធសំណើពីរដ្ឋជាច្រើនក្នុងការនាំចូលវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ដោយនិយាយថា វ៉ាក់សាំងនេះមិនមានទិន្នន័យចាំបាច់ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការចាក់ដល់ប្រជាពលរដ្ឋរបស់ពួកគេនោះទេ ។
លោក Antonio Barra Torres ប្រធាននិយតករសុខភាពសហព័ន្ធប្រេស៊ីល ហៅកាត់ថា Anvisa បាននិយាយថា “យើងនឹងមិនអនុញ្ញាតឲ្យប្រជាជនប្រេស៊ីលរាប់លាននាក់ ត្រូវចាក់វ៉ាក់សាំងរបស់ផលិតផលដោយគ្មានការបញ្ជាក់ពីគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នោះទេ បើទោះជាយើងកំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ និងមានការបញ្ជាក់ថា អត្ថប្រយោជន៍វ៉ាក់សាំងនេះមានលើសពីហានិភ័យក៏ដោយ” ។
Anvisa បាននិយាយថា អ្នកជំនាញរបស់ខ្លួនបានដាក់សញ្ញា “ភាពមិនប្រាកដប្រជា” អំពីការចាក់វ៉ាក់សាំងដែលមិនទាន់ត្រូវបានយល់ព្រមដោយទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ឬរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) ។
Anvisa ដែលបានទទួលសំណើកាលពីខែមុន សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៃរូបមន្តវ៉ាក់សាំងរុស្ស៊ី មិនបានចេញផ្សាយការរកឃើញរបស់ខ្លួន ឬលើកឡើងពីព័ត៌មានជាក់លាក់ដែលវាបានកំណត់ពីភាពខ្វះខាតទិន្នន័យណាមួយនោះទេ ។
ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង Sputnik V កាលពីខែសីហា មុនការសាកល្បងព្យាបាលទ្រង់ទ្រាយធំ ដែលធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញ ជុំវិញដំណើរការផលិតយ៉ាងលឿននេះ ។ ប៉ុន្តែកាសែតវេជ្ជសាស្ត្រ Lancet បានចេញផ្សាយថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាង ៩០ ភាគរយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤,៣៧០,៤៥៦ ករណី និងមានអ្នកស្លាប់ចំនួន ៣៩២,២០៤ នាក់ ខណៈដែលរហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាង ៣៨ លានដូសដល់ប្រជាពលរដ្ឋ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ី ត្រៀមទទួលបានភ្លើងខៀវប្រើប្រាស់ពី WHO នាខែក្រោយ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ