កូវីដ-១៩
រដ្ឋបាលខេត្តបាត់ដំបង បន្តបិទទីតាំងមួយចំនួនរយៈពេល១៤ថ្ងៃទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
បើទោះបីជាប្រមុខរាជរដ្ឋាភិបាល បានប្រកាសឲ្យបើកឡើងវិញនូវតំបន់ទេសចរណ៍នៅទូទាំងប្រទេស និងការធ្វើដំណើរឆ្លងខេត្តឡើងវិញក៏ដោយ គឺខេត្តបាត់ដំបងនៅតែបន្តការបិទតំបន់ និងទីតាំងមួយចំនួនក្នុងរយៈពេល១៤ថ្ងៃទៀតដែរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ទៅក្នុងសហគមន៍ ។

នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចមួយស្ដីពីការបន្តការបិទទីតាំង និងតំបន់មួយចំនួនក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំងក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ។
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចណែនាំបន្តមិនឲ្យមានការលក់ដូរនូវគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំសេពគ្រឿងស្រវឹងរយៈពេល១៤ថ្ងៃបន្ថែមទៀត និងអនុញ្ញាតឲ្យបើកទីតាំងផ្សារមួយចំនួនឡើងវិញដូចជាផ្សារណាត់ ផ្សារថ្មគោល និងផ្សារមោង ជាដើម៕
អត្ថបទ ៖ សោ និយមរដ្ឋ



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី