កូវីដ-១៩
សេវាព្យាបាលឯកជនចំនួន ០៣ កន្លែង ទទួលការអនុញ្ញាតិឲ្យព្យាបាលអ្នកឆ្លងកូវីដ ១៩
បើតាមអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលបានឲ្យដឹងថា មានសេវាព្យាបាលឯកជនចំនួន ០៣ កន្លែង ទទួលបានការអនុញ្ញាតិពីក្រសួងសុខាភិបាល ដើម្បីអាចទទួលព្យាបាលអ្នកឆ្លងកូវីដ ១៩។
លោក ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា មានសេវាព្យាបាលឯកជនចំនួន ១០ កន្លែងបានដាក់ពាក្យស្នើសុំ តែក្រសួងពិនិត្យឃើញមានសេវាឯកជនចំនួន ០៣ កន្លែង មានលក្ខខណ្ឌគ្រប់គ្រាន់អាចបើកទទួលព្យាបាលអ្នកឆ្លងកូវីដ១៩។

ការដាក់ឲ្យសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ គឺដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋ។
យ៉ាងណាមិញ គ្រប់សេវាសុខាភិបាលឯកជន ត្រូវគោរពតាមលក្ខខណ្ឌតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ បើយោងតាមឯកសាររបស់ក្រសួងសុខាភិបាល បានកំណត់លក្ខខណ្ឌសេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់អាចទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោមនេះ៖
១៖ មានទីតាំងមូលដ្ឋានសុខាភិបាលឯកជនសមស្រប
២៖ មានផ្លូវ និងចំណតរថយន្តសមស្រប
៣៖ មានរថយន្តគិលានសង្គ្រោះ ដែលមានបំពាក់សម្ភារៈវេជ្ជសាស្ត្រគ្រប់គ្រាន់
៤៖ មានបន្ទប់សមស្របដាក់អ្នកជំងឺព្យាបាល ដោយរក្សាសុវត្ថិភាពគ្រប់គ្រាន់
៥៖ មានបន្ទប់សង្គ្រោះបន្ទាន់ មានបំពាក់សម្ភារៈ បរិក្ខារពេទ្យសមស្រប
៦៖ មានគ្រូពេទ្យ និងបុគ្គលិក គ្រប់គ្រាន់បានបណ្តុះបណ្តាលត្រឹមត្រូវ
៧៖ មានបន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ មានឧបករណ៍ សម្ភារៈសមស្រប
៨៖ មានឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាពវេជ្ជសាស្ត្រសមស្រប
៩៖ មានប្រព័ន្ធគ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ អនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល
១០៖ មានប្រព័ន្ធគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ
១១៖ ផ្តល់របាយការណ៍ទៀងទាត់ និងទាន់ពេលវេលាមកក្រសួងសុខាភិបាល។
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


