Connect with us

កូវីដ-១៩

ជើងហោះហើរអន្ដរជាតិទាំងទៅ និងមកពី ឥណ្ឌា បន្តផ្អាករហូតដល់ចុងខែក្រោយ តែលើកលែងប្រតិបត្តិការដឹកជំនួយ

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រនេះថា ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ទាំងទៅ និងមកពីប្រទេសឥណ្ឌា នឹងត្រូវផ្អាករហូតដល់ម៉ោង ២៣ និង ៥៩ នាទី ថ្ងៃទី ៣១ ខែឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារាចរ ដែលចេញដោយអគ្គនាយក ឃ្លាំមើលអាកាសចរណ៍ស៊ីវិល (DGCA) របស់ប្រទេសនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ការរឹតត្បិតនេះ មិនបានអនុវត្តចំពោះ ប្រតិបត្តិការដឹកទំនិញអន្តរជាតិនោះទេ ខណៈជើងហោះហើរអន្តរជាតិនេះ ត្រូវបានអនុម័តជាពិសេសដោយ DGCA ។

ជើងហោះហើរពាណិជ្ជកម្ម ត្រូវបានផ្អាក នៅពេលដែលប្រទេសនេះ បានបិទខ្ទប់ទូទាំងប្រទេស កាលពីចុងខែមីនាឆ្នាំមុន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ ជើងហោះហើរក្នុងស្រុករបស់ឥណ្ឌា បានបន្តប្រតិបត្តិការ កាលពីថ្ងៃទី ២៥ ខែឧសភាឆ្នាំមុន បន្ទាប់ពីផ្អាកអស់រយៈពេលជិត ២ ខែ ។

អាជ្ញាធរឥណ្ឌា បាននិងកំពុងប្រតិបត្តិការជើងហោះហើរអន្តរជាតិពិសេស ចាប់តាំងពីខែឧសភាឆ្នាំមុន និងក្រោមការរៀបចំទ្វេភាគីជាមួយប្រទេសដែលបានកំណត់ តាំងពីខែកក្កដាឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ២១ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣៣ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម