កូវីដ-១៩
ទុកឲ្យស្លាប់! កូនលុតជង្គង់សំពះអង្វរ បន្ទាប់ពីប៉ូលិសឥណ្ឌា ផ្តាច់អុកស៊ីសែនពីម្តាយ យកទៅឲ្យអ្នកជំងឺពិសេស
វាជារឿងរ៉ាវដ៏គួរឲ្យខ្លោចចិត្តដែលនៅប្រទេសឥណ្ឌា មានការបែងចែករវាងអ្នកជំងឺកូវីដធម្មតា និងអ្នកជំងឺពិសេស។
ស្ត្រីជនជាតិឥណ្ឌាម្នាក់បានស្លាប់ បន្ទាប់ពីប៉ូលិសដកយកអុកស៊ីសែនរបស់នាង ទៅឲ្យអ្នកជំងឺ VIP ម្នាក់ចំពេលមានកង្វះខាតធ្ងន់ធ្ងរ ហើយប្រព័ន្ធសុខាភិបាលកំពុងឈានទៅរកការដួលរលំនៅក្នុងប្រទេសនេះ។
វីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានបង្ហាញពីបុរសម្នាក់កំពុងយំ និងលុតជង្គង់សំពះអង្វរមន្រ្តី នៅខាងក្រៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងទីក្រុង Agra នៃរដ្ឋ Uttar Pradesh។
លោក Anmol Goyal អាយុ២២ឆ្នាំបានប្រាប់ប៉ូលិសថា “ម្តាយរបស់ខ្ញុំនឹងស្លាប់ ប្រសិនបើអ្នកដកអុកស៊ីសែនចេញ”។
គាត់និងប្អូនប្រុសអាយុ១៧ឆ្នាំ របស់គាត់បានរកអុកស៊ីសែនដោយខ្លួនឯង បន្ទាប់ពីមន្ទីរពេទ្យអស់ ដោយយកអុកស៊ីសែនទៅដាក់លើគ្រែរបស់ម្តាយ។
ប៉ុន្តែអុកស៊ីសែននោះ ត្រូវបានប៉ូលិសរឹបអូសយកទៅឲ្យអ្នកជំងឺសំខាន់ជាងនេះ។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត The Times of India ដែលបានចែកចាយវីដេអូនៅលើបណ្តាញសង្គម។
ពីរម៉ោងក្រោយមកម្ដាយរបស់ Goyals បានទទួលមរណភាព។
កាលពីថ្ងៃអាទិត្យ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៩២,៤៨៨ករណីបន្ថែមទៀតនិងអ្នកស្លាប់៣,៦៨៩នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រឹតតែធ្ងន់ធ្ងរ! ឥណ្ឌា បន្តបំបែកកំណត់ត្រាអ្នកស្លាប់ដោយសារកូវីដ ២៤ម៉ោងចុងក្រោយ ៣,៦៨៩នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


