Connect with us

កូវីដ-១៩

ខេត្តកណ្តាល​រកឃើញ​អ្នកពាក់ព័ន្ធ​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​កើនឡើង​ដល់ ​ជិត​៤​ម៉ឺន​នាក់​

បានផុស

នៅ

​គិត​ត្រឹម​ថ្ងៃ​ទី​៦​ ខែឧសភា ​ឆ្នាំ​២០២១​នេះ​ ខេត្តកណ្តាល​មាន​អ្នកពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​ជិត​៤​ម៉ឺន​នាក់ ​ក្នុង​នោះ​មាន​អ្នក​វិជ្ជមាន​កូ​វីដ១៩​ ជិត​២​ពាន់​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក​ណ្តាល​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ឧសភា​ថា​ ខេត្តកណ្តាល​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​៣៦៥៨៧​នាក់ ​ក្នុងនោះ​មាន​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​១៨៥៦​នាក់ ​ជាសះស្បើយ​ចំនួន​៦០០​នាក់​ អ្នកជំងឺ​កំពុង​សម្រាក​ពេទ្យ​ចំនួន​១២៥៦​នាក់​ និង​អ្នក​ស្លាប់​បាត់​ជីវិត​ចំនួន​៥​នាក់​ ក្នុង​នោះ​ស្លាប់​នៅ​ពេទ្យ​រុស្សី​ចំនួន​២​នាក់ ​និង​នៅ​មន្ទីរ​ពេទ្យ​បង្អែក ​ក្រុង​តា​ខ្មៅ​ចំនួន​៣​នាក់​។ ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​មណ្ឌល​ចំនួន​១៤៣៩​នាក់​ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​តាម​ផ្ទះ​ចំនួន​១៨០៣២​នាក់​។​

​​លោក​បាន​បន្តទៀតថា ​ចំណែក​អ្នក​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​ មាន​ចំនួន​១៧១១៦​នាក់ ​ក្នុង​នោះ​នៅ​មណ្ឌល​ចំនួន​៤២៩៦​នាក់​ និង​នៅ​តាម​ផ្ទះ​ចំនួន​១២៨២០​នាក់​។ ​លោក​បាន​បន្ថែមថា ​បច្ចុប្បន្ន​នេះ​ ខេត្តកណ្តាល​មាន​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ១៩ ​ប្រមាណ​ជិត​២០​កន្លែង​ ក្នុង​នោះ​នៅ​ស្រុក​អង្គស្នួល​ បាន​បង្កើត​កន្លែង​ព្យាបាល​ចំនួន​៥​កន្លែង​ ដោយសារ​មាន​ឆ្លង​ករណី​ជំងឺ​កូ​វីដ​ច្រើន​ រហូតដល់​ទៅ​ជាង​៥៥០​នាក់​។​

​គួរ​បញ្ជាក់ថា​ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ​ខេត្តកណ្តាល​ជា​ខេត្ត​ជាប់​លំដាប់ថ្នាក់​ទី​៣​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ច្រើន​ជាង​គេ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​កូ​វីដ១៩​ សរុប​ចំនួន​១៨១៧៩​នាក់​ អ្នកជា​សះស្បើយ​ចំនួន​៦៨៨៤ នាក់​និង​អ្នក​ស្លាប់​ចំនួន​១១៤​នាក់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ខេត្តព្រះសីហនុ ប្រកាស​អ្នក​ឆ្លង​ថ្មី​ រយៈពេល ២៤ ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤២ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម៤៦ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ៥៤ នាទី មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម