កូវីដ-១៩
ខណ្ឌមានជ័យមានអ្នកស្លាប់ដោយជំងឺកូវីដ ១៦នាក់ និងអ្នកវិជ្ជមានជាង២,៩០០នាក់
ភ្នំពេញ៖ គិតមកដល់ពេលនេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១៦នាក់ ដោយអ្នកវិជ្ជមាន កូវិដ-១៩ វិញ បានកើនឡើងរហូតជាង ២,៩០០នាក់។
នៅក្នុងពិធីចែកអំណោយរបស់សប្បុរសជននៅសហរដ្ឋអាមេរិច ជូនប្រជាពលរដ្ឋ៣០០គ្រួសារ នៅតំបន់ទីលានចាក់សំរាម ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា ខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់សង្កាត់ចំនួន៤ ជាតំបន់ក្រហមដោយជំងឺកូវីដ-១៩ ហើយគិតមកដល់ពេលនេះមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន១៦នាក់ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ បានកើនឡើងរហូតដល់ ២,៩០៧នាក់។

លោកអំពាវនាវសូមប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន គឺ ៣ការពារ និង ៣កុំ ពិសេស បើមិនចាំបាច់ សូមកុំចាកចេញពីផ្ទះ។
លោក ឌី រ័ត្នខេមរុណ បានបញ្ចាក់ថា ក្នុងខណ្ឌមានជ័យ ប្រជាពលរដ្ឋបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានី បានចំនួន ៦៥,៥៤៧គ្រួសារ។ ដោយឡែកចំពោះអំណោយសប្បុរសជនយកមកចែកបានជាង៥,០០០គ្រួសារ។

លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហមនៅសង្កាត់ស្ទឹងមានជ័យ២ នេះ កើតចេញពីគំនិតផ្តួចផ្តើមកៀងគរថវិកា ពីឧបាសក ឆាយ អ៊ីវស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកឱ្យលោកជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ ក្នុងនោះភូមិព្រែកទាល់១០០គ្រួសារ ភូមិព្រែកទាល់១ ចំនួន១០០គ្រួសារ និងដំណាក់ធំ៤ ចំនួន១០០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានអង្ករ១បាវស្មើ២៥គីឡូ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខ១យួរ៕
រ៉ាវុទ្ធ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


