កូវីដ-១៩
ខេត្តឧត្តរមានជ័យ រកឃើញពលករខ្មែរម្នាក់មកពីថៃ វិជ្ជមានកូវីដ១៩
ពលករខ្មែរមកពីថៃម្នាក់ទៀតហើយ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ នេះបើតាម សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលចេញនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
អ្នកដែលមានវិជ្ជមានកូវីដ១៩នេះ ឈ្មោះ ឆៃ ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិគោកសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ ឧត្តរមានជ័យ។ គាត់ជាពលករដែលបានវិលត្រលប់មកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ចូលមកក្នុងប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែននៃខេត្តបន្ទាយមានជ័យ និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ ដោយបានស្នាក់នៅជាមួយពលករខ្មែរ៣នាក់ផ្សេងទៀត។

បន្ទាប់ពីលទ្ធផលសំណាកបញ្ជាក់ថា ស្ត្រីពលករខាងលើ មានវិជ្ជមានកូវីដ១៩ ក្រុមគ្រូពេទ្យបានបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចំណែកអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់ឧត្តមរដ្ឋា ដើម្បីតាមដានសុខភាព និងយកសំណាកដើម្បីពិនិត្យរកមេរោគកូវីដ១៩។
រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាល កងកម្លាំង និងអ្នកពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសហការ ការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្ នុងសហគមន៍ខេត្តឧត្ដរមានជ័យ។ ឆ្លៀតឱកាសនេះដែរ អាជ្ញាធរក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល វិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់ខេត្តឲ្យបានម៉ឺងម៉ាត់ និងត្រូវប្រកាន់ខ្ជាប់នូវ ការរក្សាគម្លាតរក្សាអនាម័យ លាងដៃដោយអាល់កុល ឬជែល ជាប្រចាំ៕
អត្ថបទ៖ ចាន់ ធី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ



