Connect with us

កូវីដ-១៩

មនុស្ស​២​នាក់ទៀត ​ក្នុង​គ្រួសារ​សព​ស្ត្រី​លក់​សាច់​គោ​នៅ​ផ្សារ​ចាម​ តេស្ត​វិជ្ជមាន​កូ​វីដ​១៩

បានផុស

នៅ

មនុស្ស​២​នាក់​បន្ថែម​ទៀត​ ដែល​ត្រូវជា​ក្រុម​គ្រួសារ​របស់​សព​ស្ត្រីជន​ជាតិខ្មែរ​ឥស្លាម​ ត្រូវ​បាន​រកឃើញថា​ មាន​វិជ្ជមាន​កូ​វីដ​១៩​ កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ នៅសង្កាត់​ព្រែកប្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តីរាយការណ៍​ពី​លោក យូ​សុះ អាប់​ឌុល​ឡោះ ចៅ​រង​ទី​២​សង្កាត់​ព្រែកប្រា​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ​ខែ​ឧសភា​ ម្សិលមិញ​នេះ ​រថយន្ត​របស់​គ្រូពេទ្យ​បាន​មក​ដឹក​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់ ​ដែល​ជា​ក្រុម​គ្រួសារ​ផ្ទាល់​របស់​សព​ស្ត្រី​ឈ្មោះ ​ម៉ី​ត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ​ មុខរបរ​លក់​សាច់​គោ​ នៅ​ផ្សារ​ចាម ​ស្ថិត​ក្នុង​ផ្ទះ​លេខ​៥០៦​ផ្លូវ​៣៦៩​ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ស្លាប់​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​កន្លងទៅ​។ លោក​ចៅ​រង​ទី​២​បន្តថា មនុស្ស​២​នាក់​ស្ថិតក្នុង​សមាជិក​សព​ស្ត្រី​លក់​សាច់គោ​នេះ​ គឺ​ទី​១​ឈ្មោះ ម៉ាន សាត ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ និង​ម្នាក់ទៀត​ឈ្មោះ សាត ស​ហ្វី​យះ ភេទ​ស្រី ​អាយុ​១៧​ឆ្នាំ​។

​គួរ​បញ្ជាក់​ថា ​បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្ទះ​ខាងលើ​ហើយ​ ដែល​ជា​អាជីវករ​លក់​សាច់គោ​ ក្នុង​ផ្សារ​ជនជាតិខ្មែរ​ឥស្លាម​ កាល​ពីថ្ងៃ​ទី​៧​ ខែឧសភា​រួចមក​ ត្រូវ​បាន​គ្រូពេទ្យ​បាន​ពិនិត្យ​សំណាក​របស់​សព​ស្ត្រី​ឈ្មោះ ម៉ីត សៃ​ម៉ាស់ រួចមក​ឃើញ​ថា ​អ្នក​ពាក់ព័ន្ធ​ក្នុង​គ្រួសារ​សព​ចំនួន​១៥ ​ក្នុង​នោះ​មាន​ស្រី​៨​នាក់​។​ ជា​លទ្ធផល​ក្នុង​ពេល​ពិនិត្យ​សំណាក​លើក​ទី​១​នា​ថ្ងៃ​ទី​៨​ ខែឧសភា ​គឺ​បាន​រកឃើញ​មនុស្ស​៥​នាក់​ ក្នុង​នោះ​មាន​ស្រី​៣​នាក់​។​ ហើយ​អ្នក​វិជ្ជមាន​ទាំង​៣​ ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​ជាបន្ទាន់​។​ លុះដល់​យប់​ថ្ងៃទី​១០​ ខែ​ឧសភា​ ស្រាប់តែ​រក​ឃើញ​មនុស្ស​២​នាក់​បន្ថែមទៀត ​ស្ថិត​ក្នុង​គ្រួសារ​សព​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ បើ​សរុប​ទៅ​មាន​ចំនួន​៧​នាក់​ក្នុងចំណោម​១៥​នាក់​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​កម្ពុជាដាក់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម