កូវីដ-១៩
មិនឆ្ងល់ទេបើរកឃើញអ្នកឆ្លងកូវីដពេលទៅចាក់វ៉ាក់សាំង ដោយសារមូលហេតុ៣នេះ
ការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងដោយគោរពតាមគោលការណ៍សុវត្ថិភាពយ៉ាងតឹងរឹង ដើម្បីធានាសុវត្ថិភាព នៅតាមទីតាំងចាក់នីមួយៗ។ ដំណើរការទាំងអស់នៃយុទ្ធនាការចាក់វ៉ាក់សាំង ពិតជាអាចទុកចិត្តបានចំពោះសុវត្ថិភាពទៅលើអ្នកទទួលថ្នាំបង្ការគ្រប់គ្នា។ យ៉ាងណាមិញ ក្រសួងនៅតែរកឃើញករណីវិជ្ជមានក្នុងចំណោមអ្នកទៅចាក់វ៉ាក់សាំងដដែល។ តើដោយសារមូលហេតុអ្វី?
១. បំពានគម្លាតសុវត្ថិភាព

ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានរៀបចំគម្លាតពីគ្នាចំពោះកន្លែងចាក់ថ្នាំ កន្លែងបំពេញព័ត៌មាន និងកន្លែងអង្គុយរង់ចាំ ដើម្បីធានាភាពងាយស្រួល សុវត្ថិភាព ព្រមទាំងការពារការចម្លងដោយមិនដឹងខ្លួន។
ប៉ុន្តែ ទោះបីកៅអីអង្គុយរង់ចាំបានរក្សាគម្លាតពិតមែន តែមនុស្សមិនបានរក្សាគម្លាតតាមកៅអីនោះទេ។ ការប្រជ្រៀត ប្រញ៉ាប់បានចាក់មុន បាននាំមនុស្សកាន់តែនៅកៀកគ្នា ហើយអត្រាឆ្លងជំងឺក៏ចាប់ផ្ដើមកើតឡើង។
២. ភ្លេចឬខ្ជិលលាងដៃ

ចំណែក អាល់កុលឬជែល ក៏មិនខ្វះសម្រាប់ប្រើសម្អាតដៃ មុនពេលជួបគ្រូពេទ្យ ឬមុនពេលចាក់ថ្នាំនោះដែរ។ ទោះជាយ៉ាងនេះក្ដី អ្នកខ្លះបែរភ្លេចលាងសម្អាតដៃ គួបផ្សំនឹងខ្ជិលតិចៗផង បើមានអ្នកឆ្លងជំងឺក្នុងចំណោមពួកគេ មិនមានអ្វីដែលចម្លែកទេ។
៣. ពាក់ម៉ាសមិនត្រឹមត្រូវ

ម៉ាសក៏ជាវិធានការចាំបាច់ដែលតម្រូវឱ្យគ្រប់គ្នាពាក់ជាដាច់ខាត ដើម្បីបង្ការការឆ្លងរោគ ជាពិសេសបង្ការពេលនិយាយ ឬកណ្ដាស់។ល។ ផ្ទុយទៅវិញ អ្នកខ្លះពាក់ម៉ាសមិនបានត្រឹមត្រូវតាមក្បួនសុខាភិបាល ដែលនេះជាហានិភ័យនាំឱ្យការឆ្លងមានការកើនឡើង។
ត្បិតតែករណីវិជ្ជមានទាំងនោះ មិនមែនជាតួលេខខ្ពស់ក៏ដោយ ក៏វាជាចំណុចដែលមិនគួរឱ្យកើតមាន ហើយគួរបន្តប្រុងប្រយ័ត្នជានិច្ច។ ឆ្លងហើយ មិនស្រួលទេ! មានតែប្រកាន់គោលការណ៍ ៣ការពារ ៣កុំប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពបានខ្ពស់។
ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ សុទ្ធតែបានការពារខ្លាំងណាស់ហើយ។ ដូច្នេះគ្រប់គ្នា គួរចូលរួមចំណែកនូវអ្វីដែលខ្លួនអាចធ្វើបានពេលទៅចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសករណីថ្មីនៅក្នុងសហគនម៍៕
អត្ថបទ៖ សន្យា
ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ
ចុចអាន៖ អត្ថប្រយោជន៍នៃការលាងដៃ ឈ្នះទាំងកូវីដ-១៩ ឈ្នះទាំងជំងឺ៣ទៀត
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


