កូវីដ-១៩
ឆ្លងកាន់តែច្រើន ខេត្តកំពង់ស្ពឺយកអនុវិទ្យាល័យមួយទៀតធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ខែឧសភាថា រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចយកអនុវិទ្យាល័យ ឡុងស៊ាងមួយកន្លែងទៀតដែលមានទីតាំងស្ថិតនៅស្រុកភ្នំស្រួច អាចដាក់គ្រែបានចំនួន៣០០គ្រែ ធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលធ្វើឲ្យខេត្តមានមណ្ឌលព្យាបាលកើនឡើងដល់៧កន្លែងហើយ។

លោកវេជ្ជបណ្ឌិត បានបន្តថា ការសម្រេចយកអនុវិទ្យាល័យ ឡុងស៊ាង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នេះ គឺដោយសារបច្ចុប្បន្ន ករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅខេត្តចេះតែបន្តកើនឡើងជាបន្តបន្ទាប់ដែលចាំបាច់ត្រូវត្រៀមរៀបចំកន្លែងថ្មីៗទុកមុនឲ្យហើយ ខណៈសព្វថ្ងៃខេត្តមានកន្លែងព្យាបាលជំងឺកូវីដ១៩ចំនួន៦កន្លែងរួចហើយ ដែលទី១.នៅមន្ទីរពេទ្យបង្អែកខេត្ត ទី២.មន្ទីរពេទ្យបង្អែកស្រុកឧត្តង្គទី៣.មន្ទីរពេទ្យបង្អែកស្រុកគងពិសី ទី៤.មន្ទីរពេទ្យបង្អែកស្រុកត្រពាំងគ្រឡឹង ទី៥.មណ្ឌលព្យាបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជាកុរ៉េ ទី៦.អនុវិទ្យាល័យទីរួមខេត្ត ដែលអាចដាក់គ្រែបានចំនួន២៤០គ្រែ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា កន្លែងព្យាបាលទាំង៦កន្លែងនេះ ដាក់អ្នកជំងឺជិតពេញហើយដែលរហូតមកដល់ព្រឹកថ្ងៃទី១៦ ខែឧសភានេះ ខេត្តមានអ្នកជំងឺកូវីដ១៩កើនឡើងដល់ជាង២២០ជាសះស្បើយ១៥នាក់ ស្លាប់៧នាក់ និងអ្នកជំងឺកំពុងសម្រាកពេទ្យជាង២០០នាក់។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានបន្ថែមទៀតថា មណ្ឌលព្យាបាលអនុវិទ្យាល័យ ឡុងស៊ាង នេះលោកអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង ដែលបានអញ្ជើញចុះពិនិត្យមើលទីតាំងនេះ បានណែនាំដល់អ្នកពាក់ព័ន្ធត្រូវរៀបចំទីកន្លែងដូចជា បន្ទប់ទឹក ភ្លើងអគ្គិសនី សម្ភារបរិក្ខារផ្សេងៗ និងគ្រែសម្រាប់ដាក់អ្នកជំងឺឲ្យបានរួចរាល់ក្នុងកំឡុងពេល២ថ្ងៃទៀតខាងមុខ ដើម្បីត្រៀមដាក់អ្នកជំងឺ។

ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចផ្អាកជាបណ្តោះអាសន្ន ក្រុមហ៊ុន វ៉ា សាន់(រោងចក្រវ៉ាសាន់) ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដោយសារកម្មករនៅក្នុងរោងចក្រមានឆ្លងជំងឺកូវីដ១៩។ បិទខ្ទប់ផ្នែកខ្លះនៃភូមិពង្រ និងផ្នែកខ្លះ នៃភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច និងផ្អាកជាបណ្តោះអាសន្ន ឱសថស្ថានរង(ក)សុមនា
ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ផ្អាកជាបណ្តោះអាសន្ន មន្ទីរព្យាបាលស្លាបលែង មន្ទីរព្យាបាលអម្រឹត២ គ្លីនិចពិគ្រោះ និងព្យាបាលជំងឺទូទៅ ទ្រី ស៊ឹមហុង ស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺដោយសារទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ