Connect with us

កូវីដ-១៩

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ចុះ​បិទ​បណ្តោះអាសន្ន​ទីតាំង​​អាជីវកម្មនិង​ផ្ទះ​ពលរដ្ឋមួយចំនួន ដែលពាក់ព័ន្ធ​ជាមួយ​អ្នកមាន​វិជ្ជា​មាន​កូ​វីដ​-១៩

បានផុស

នៅ

នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មាន​ជ័យ សហការជាមួយមន្ត្រីសុខាភិបាល​ខេត្ត បានចុះបិទទីតាំងអាជីវកម្មលក់ដូ៤កន្លែង និងផ្ទះប្រចាពលរដ្ឋ២ខ្នង ជាបណ្ដោះអាសន្ន​ក្រោយ​រកឃើញបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧ​ត្ត​រ​មាន​ជ័យ បានបញ្ចាក់ថា ទីតាំង​ដែល​បាន​បិទ​ជា​បណ្តោះអាសន្ន​នោះ រួមមាន​៖

-យានដ្ឋាន​ជួសជុល​រថយន្ត និង​លក់​សំបក​កង់​រថយន្ត​យីហោ «​សួស​សុភា​២» មាន​ទីតាំង​ភូមិ​គោក​គ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​អ្នកពាក់ព័ន្ធ​១៣​នាក់ ពាក់ព័ន្ធ​ផ្ទាល់​៦​នាក់​។​

-ផ្ទះសំណាក់​«​សោភា​» មាន​ទីតាំង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេ​ត្ត​ឧ​ត្ត​រ​មានជ័យ​មាន​អ្នកពាក់ព័ន្ធ​៤​នាក់​។​

-ទីតាំង​លក់​សំបក​កង់ ​ប៉ះ​កង់​រថយន្ត​យីហោ​«​ចក់ វុ​ទ្ធា​» ក្នុង​អន្លង់វែង ស្រុកអ​ន្ល​ង់​វែង​។​

-ទីតាំង​លក់​បាយឈ្មោះ «​ឈុំ ពៅ​» ភេទ​ស្រី នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​។​

-ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ នុ​ល ឈុនលី​ (​ប្តី​)​ និង​ប្រពន្ធ​ឈ្មោះ ចិន ចិ​ត្ត្រា នៅ​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ មាន​អ្នកពាក់ព័ន្ធ​៩​នាក់។​

-ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ឌី ឌុ​ច មិនមាន​ពាក់ព័ន្ធ​ផ្ទាល់​ទេ​។​

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យដឹងថា ចំពោះ​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ត្រូវបាន​ក្រុមការងារ​យក​សំណាក​ធ្វើតេស្ត​ភ្លាម តែ​លទ្ធផល​អវិជ្ជមាន ដោយឡែក​អ្នកពាក់ព័ន្ធ​ដោយ​ប្រ​យោល​ ត្រូវឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ក្រោម​ការឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​នៅ​ព្រឹក​នេះ​មន្ត្រី​សុខាភិបាល​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​ក្នុងការ​រស់នៅ ពោល​គឺ​ត្រូវ​រស់នៅ​តាមបែប​គន្លង​ថ្មី ដោយ​ប្រកាន់ខ្ជាប់​នូវ​ការថែរក្សា​អនាម័យ ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែ​ល និង​ត្រូវ​ពាក់​ម៉ាស​ជានិច្ច​ ពេល​ស្ថិតក្នុង​ក្នុង​ទីប្រជុំជន ឬក៏​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ប្លែក​មុខ ឬ​បងប្អូន​សាច់ញាតិ​ដែល​ធ្វើដំណើរ​ត្រឡប់​មកពី​តំបន់​ប្រឈម​។​ពិសេស​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ទៀងទាត់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល​នូវ​វិធានការ «៣​កុំ​និង ៣​ការពារ​» ដើម្បី​ការពារ​ខ្លួន​យើង ក្រុមគ្រួសារ និង​សហគមន៍​របស់​យើង​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ ​៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម