កូវីដ-១៩
ចិន រកឃើញករណីជំងឺកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង៦សប្តាហ៍
អាជ្ញាធរសុខាភិបាលជាតិចិនបាននិយាយនៅថ្ងៃចន្ទទី១៧ខែឧសភានេះថា ប្រទេសចិនបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៥ករណី ពោលគឺកើនឡើងពី១៨ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ។

តួលេខនេះ គឺសម្គាល់ជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាង៦សប្តាហ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ៥ករណីក្នុងចំណោមករណីទាំងអស់ គឺជាការឆ្លងក្នុងសហគមន៍ ដែលក្នុងនោះមាន៣ករណីនៅខេត្ត Liaoning ភាគឦសាននិង ២ករណីនៅខេត្ត Anhui ភាគខាងកើត។

ករណីផ្សេងទៀត គឺជាការនាំចូលពីបរទេស។
ករណីថ្មីដែលត្រូវបានបញ្ជាក់នេះ គឺជាចំនួនខ្ពស់បំផុតគិតចាប់តាំងពី ករណីចំនួន២៦ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី២ខែមេសា។

គួរបញ្ជាក់ថា ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសចិនដីគោកគឺមាន ៩០,៨៨២ករណី ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរគឺ ៤,៦៣៦នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្រុកចិន ហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងឡើងផ្ទះ ដើម្បីសន្សំសំចៃលុយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


