Connect with us

កូវីដ-១៩

កុំជឿផ្តេសផ្តាស ហាលថ្ងៃមិនអាចព្យាបាលវីរុសកូវីដ-១៩បានទេ

បានផុស

នៅ

ពន្លឺព្រះអាទិត្យពិតជាចាំបាច់សម្រាប់សុខុមាលភាព ប្រសិនរាងកាយទទួលបានក្នុងកម្រិតសមស្រប ប៉ុន្តែអាចបណ្តាលឱ្យមានបញ្ហាស្បែក បើវាលើសពីតម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកមានពាក្យចចាមរ៉ាមថា ​ វីរុសកូវីដ-១៩ មិន​អាច​ទ្រាំ​នឹង​កម្តៅ​ថ្ងៃនោះទេ ដូចនេះ​ដើម្បី​សម្លាប់​មេរោគ​យើងត្រូវ​ឈរ ឬ​ហាត់​ប្រាណ​ហាល​ថ្ងៃ។ ផ្ទុយទៅវិញ អង្គការសុខភាពពិភពលោក​បញ្ជាក់​ថា វា​មិន​ត្រឹម​ត្រូវ​ឡើយ។ កម្តៅ​ក្តៅ​ខ្លាំង​ប៉ុនណាក៏​មិន​អាច​ការពារ ឬ​សម្លាប់​វីរុសកូវីិដ-១៩បាន​ដែរ ក្រៅ​ពី​ធ្វើ​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល។

ចំណែក ការ​ងូត​ទឹក​ក្តៅ​ក៏​មិន​អាច​ការពារ​មិន​ឆ្លងកូវីដ-១៩បាន​ដូចគ្នា ព្រោះ​សីតុណ្ហភាព​រាងកាយ​នៅ​តែ​មាន​ចាប់ពី ៣៦-៣៧​អង្សាសេ ទោះ​អាកាសធាតុ​នៅ​ខាង​ក្រៅ​ក្តៅ ឬ​ត្រជាក់​ប៉ុ​នណាក៏​ដោយ។

ដោយឡែក ជំនឿមួយទៀតដែលថា អាកាសធាតុក្ដៅអាចកាត់បន្ថយអត្រាចម្លងងរោគ ក៏ត្រូវបានអ្នកជំនាញមកពីសហរដ្ឋអាមេរិកបដិសេធថាជារឿងមិនពិត។

យ៉ាងណាមិញ តាមការស្រាវជ្រាវមុនៗបានឱ្យដឹងថា វីរុសងាយនឹងងាប់ពេលវាត្រូវកម្ដៅថ្ងៃ។ តួយ៉ាងសម្ភារប្រើប្រាស់មួយចំនួន ក្រោយពីលាងសម្អាតឬបោកគក់ កាលណាយកទៅហាលថ្ងៃ នោះមេរោគដែលតោងជាប់នឹងឆាប់ងាប់លឿន។

រីឯការសិក្សាមួយដែលធ្វើឡើងនៅប្រទេសស្កុតឡេន បានអះអាងថា កាំរស្មីយូវីពីព្រះអាទិត្យប្រហែល ២០ នាទី អាចធ្វើឱ្យស្បែកអ្នកជំងឺកូវីដ-១៩បញ្ចេញជាតិគីមីម្យ៉ាងដែលអាចបន្ថយរោគសញ្ញា និងអត្រាមរណភាពដោយសារវីរុសនេះបានផងដែរ។

ទោះយ៉ាងណា ជំនឿតៗគ្នាអំពីការហាលថ្ងៃឬឈរក្រោមពន្លឺព្រះអាទិត្យអាចធ្វើឱ្យជាសះស្បើយពីជំងឺកូវីដ-១៩ ឬអាចសម្លាប់វីរុសបាន សុទ្ធតែជារឿងតំណាល ពុំមានការអះអាងខាងវិទ្យាសាស្ត្រដើម្បីគាំទ្រឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ អនុញ្ញាតឱ្យអ្នកជំងឺកូវីដប៉ះពន្លឺព្រះអាទិត្យអាចបន្ថយហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់

ចុចអាន៖ អ្នកជំនាញថា អាកាសធាតុក្តៅមិនអាចកាត់បន្ថយការចម្លងវីរុសកូវីដ-១៩បានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម