កូវីដ-១៩
អនុញ្ញាតឱ្យអ្នកជំងឺកូវីដប៉ះពន្លឺព្រះអាទិត្យអាចបន្ថយហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់
អ្នកជំនាញនិយាយថា កាំរស្មីយូវីពីព្រះអាទិត្យធ្វើឱ្យស្បែកអ្នកជំងឺកូវីដ-១៩បញ្ចេញជាតិគីមីដែលអាចបន្ថយរោគសញ្ញា និងអត្រាមរណភាពដោយសារវីរុសនេះ។

វេជ្ជបណ្ឌិត Richard Weller នៃសាកលវិទ្យាល័យ Edinburgh ប្រទេសស្កុតឡេន មានប្រសាសន៍ថា “យើងនៅតែមិនទាន់យល់ច្បាស់អំពី Covid-19 នៅឡើយ។ យ៉ាងណាលទ្ធផលសិក្សាដំបូងៗបង្ហាញថាការដាក់ឱ្យអ្នកជំងឺឱ្យប៉ះនឹងពន្លឺព្រះអាទិត្យគឺជាមធ្យោបាយមួយក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់។”
ចំណែក លោកសាស្រ្តាចារ្យ Chris Dibben មកពីសាកលវិទ្យាល័យដដែល លើកឡើងស្រដៀងគ្នាថា “រដូវកាលនិងអត្រាមរណភាពនៃអ្នកជំងឺកូវីដ-១៩ពិតជាមានទំនាក់ទំនងគ្នា។”

អ្នកវិទ្យាសាស្ត្រជឿជាក់ថា ការប៉ះនឹងពន្លឺព្រះអាទិត្យអាចជួយអ្នកជំងឺបាន ព្រោះវាបណ្តាលឱ្យស្បែកបញ្ចេញនីត្រាតអុកស៊ីតដែលកាត់បន្ថយសមត្ថភាពចម្លងវីរុសក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍។
ក្នុងករណីដែលបានលើកឡើងខាងលើ មិនមានន័យថា ការហាលថ្ងៃអាចព្យាបាលជំងឺកូវីដឱ្យជាសះស្បើយនោះទេ។ នេះចង់សំដៅដល់ការដែលអ្នកជំងឺប៉ះជាមួយពន្លឺព្រះអាទិត្យបានច្រើន ហានិភ័យនៃរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់នឹងត្រូវបានថយចុះ។ មូលហេតុនេះ ទើបគ្រូពេទ្យទូន្មានឱ្យអ្នកជំងឺបើកទ្វារបង្អួចដើម្បីឱ្យមានពន្លឺធម្មជាតិអាចជះប៉ះរាងកាយ ហើយបើសិនជាអាចការចេញទៅក្រៅបន្ទប់សម្រាកឬផ្ទះ ក៏ជួយបានច្រើនផងដែរ។

ទោះយ៉ាងណា លោកបណ្ឌិត Weller បានព្រមានពីសក្តានុពលនិងគ្រោះថ្នាក់នៃការប៉ះជាមួយពន្លឺព្រះអាទិត្យនិងកាំរស្មីអ៊ុលត្រាវីយូទៅលើអ្នកជំងឺ Covid-19 ថា មិនគួរធ្វើឡើងឱ្យហួសកម្រិតទេ ដោយមិនត្រូវឈរហាលថ្ងៃរាប់ម៉ោងឡើយ។
ទន្ទឹមគ្នានេះ វេជ្ជបណ្ឌិតព្រមានបន្ថែមថា ពន្លឺព្រះអាទិត្យមិនមែនសុទ្ធតែផ្ដល់ផលល្អទេ វាអាចធ្វើឱ្យវ៉ាក់សាំង Covid-19 មិនសូវមានប្រសិទ្ធភាព ក្នុងនោះប្រជាជនដែលចាក់វ៉ាក់សាំង គួរតែធ្វើនៅនៅតំបន់ដែលមិនមានអាកាសធាតុក្ដៅខ្លាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DAILY STAR
ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យមួយថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ចុចអាន៖ កុំឲ្យស្ត្រេសធ្ងន់ធ្ងរពេលបិទខ្ទប់ សាកល្បងតិចនិកដោះស្រាយនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


