កូវីដ-១៩
កូវីដពិតជាសាហាវ! ទារកអាយុត្រឹម២ខែ គឺជាអ្នកស្លាប់ក្មេងបំផុតនៅប្រទេស ថៃ
កាលពីថ្ងៃអង្គារទី១៨ខែឧសភា ប្រទេសថៃបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៣៥នាក់ដោយសារជំងឺកូវីដ-១៩ ដែលនោះជាចំនួនកំណត់ត្រាប្រចាំថ្ងៃ រាប់បញ្ចូលទាំងជនរងគ្រោះក្មេងជាងគេបំផុត គឺទារកអាយុ២ខែម្នាក់ផងដែរ។

ការរាតត្បាតចុងក្រោយបំផុតក្នុងប្រទេសអាយស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេមើលឃើញថា ការឆ្លងបានកើនឡើងខ្ពស់ជាងមុនដល់ទៅបីដង ចំណែកការស្លាប់កើនឡើងដល់ទៅ៦ដង ចាប់តាំងពីវាបានចាប់ផ្តើមនៅក្នុងខែមេសា បន្ទាប់ពីមួយឆ្នាំនៃភាពជោគជ័យក្នុងការទប់ស្កាត់។
ការស្លាប់ថ្មីនេះ រួមមានទាំងទារកអាយុ២ខែម្នាក់ ដែលមានជំងឺបេះដូងផងដែរ។
ទីក្រុងបាងកក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានកត់ត្រាអ្នកឆ្លងថ្មីចំនួន៨៧៦នាក់កាលពីថ្ងៃចន្ទ ដែលនេះនៅតែជាអត្រាខ្ពស់បំផុតក្នុងចំណោមតំបន់នានារបស់ប្រទេសថៃ។
ឥឡូវនេះ ទីក្រុងបាងកក បានកត់ត្រាការឆ្លងថ្មីសរុប២៨,៦៥៨ករណី ចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែមេសា។

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងដល់ប្រជាជនយ៉ាងតិច៥លាននាក់នៅទីក្រុងបាងកក ឬ៧០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួននៅក្នុងរយៈពេលចាប់ពីខែមិថុនា ដល់ខែកក្កដា។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រទេសថៃបានប្រកាសមានអ្នកឆ្លងថ្មីចំនួន២,៤៧៣ករណី ដោយនាំឲ្យចំនួនករណីសរុបកើនដល់១១៣,៥៥៥ករណី ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូវីដ១៩៖ ថៃ ប្រកាសមានអ្នកស្លាប់ខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


