Connect with us

កូវីដ-១៩

អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយសារប្រើជែលលាងដៃញឹកញាប់ពេក

បានផុស

នៅ

ការលាង​ដៃជាមួយសាប៊ូនិងទឹក ជែលឬអាល់កុល ជា​វិធី​ការពារ​ខ្លួន​ពីការចម្លងរបស់កូវីដ-១៩ បន្ថែម​ពី​លើ​ការ​រក្សា​គម្លាត​សុវត្ថិភាព​និង​ការពាក់​ម៉ាស។

Caframo Tips for Alcohol-Based Hand Sanitizer - Caframo Lab Solutions
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ បើ​តាម​ការ​ប្រកាស​របស់​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេសបាននិយាយថា មធ្យោបាយសម្អាតដៃដោយប្រើ​ជែលឬ​អាល់កុលច្រើន​និង​ញឹកញាប់​ពេក អាច​ផ្ដល់ផលអាក្រក់ ព្រោះវានឹងធ្វើឱ្យមេរោគ​ឬបាក់តេរីមានភាព​ស៊ាំ ព្រមទាំងបង្ក​បញ្ហា​ដល់​សុខភាព​​ទៅ​វិញ​ទេ។

ត្បិតតែជែល​ឬ​អាល់កុលងាយស្រួលប្រើ​ ប៉ុន្តែវាមិនមែន​ជា​ផលិតផល​ដែល​គ្មាន​ផលរំខាន​ឡើយ។ វេជ្ជបណ្ឌិត Andrew Keim ប្រធានក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថានវិទ្យាសាស្ត្រ​សម្អាតអនាម័យ​អង់គ្លេស បាន​សម្តែងការ​ព្រួយ​បារម្ភ​អំពីហានិភ័យ​នៃ​ការ​ប្រើប្រាស់​ជែល​ឬ​អាល់កុល​លាង​ដៃ​ជា​ប្រចាំ​ ថា អាច​នឹងបង្ក​ឱ្យ​មាន​ការ​លេច​ឡើង​នូវ​ភាព​ស៊ាំ​របស់​បាក់តេរី។

What's really in that bottle of hand sanitiser? - TODAY

លោកមានប្រសាសន៍ថា “ជែល​ដែល​មាន​ផ្ទុក​ជាតិ​អាល់កុល មិនត្រឹម​តែ​មាន​សមត្ថភាព​បង្កើន​ចំនួន​បាក់តេរី​នៅ​លើ​ស្បែក​ទេ តែ​ថែមទាំង​អាច​ធ្វើ​ឱ្យ​មានការប្រែប្រួល​​​ប្រភេទ​បាក់តេរី​នៅ​លើ​ស្បែកទៀតផង”។

Should I Make My Own Hand Sanitizer? | Workest

វេជ្ជបណ្ឌិតរូបនេះបន្តថា អាល់កុល​ដែលមាន​ក្នុង​ជែលលាងដៃ នឹង​ទៅ​សម្លាប់​មេរោគ​ស្ទើរ​ទាំងស្រុង នៅសល់តែ​មេរោគ​ណាដែល​មានសមត្ថភាពខ្លាំង​ពីកំណើត​អាច​ធន់​នឹង​សារធាតុ​អាល់កុល​បាន។ ហើយការប្រើ​ជែលឬ​អាល់កុល​លាង​ដៃ​ ជារឿយៗ មេរោគ​ឬ​បាក់តេរី​ខ្លាំង​នោះ​នឹង​បង្កើន​ខ្លួន​ ពង្រីក​សមាជិក​បាន​យ៉ាង​ងាយនៅលើ​ស្បែក ដោយសារបាក់តេរី​ខ្សោយ​ផ្សេងៗបាន​ងាប់​អស់​។

តាមពិតទៅ ជែល​ឬ​អាល់កុលលាងដៃ គ្មាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​១០០ភាគរយទេ។ វាជាផលិតផល​សម្លាប់​មេរោគ មិនមែន​ជា​ផលិតផលសម្រាប់​លាងសម្អាត​​ដៃឱ្យ​ជ្រះពីភាព​កខ្វក់​ឡើយ។ ដូច្នេះជែលអាច​សម្លាប់​មេរោគ ​តែ​មិន​បានបណ្តេញ​មេរោគនោះ​ចេញពីស្បែក​នោះទេ។

Hydroalcoholic gel or hand soap, which one should we use?

រំឭកជាថ្មី! ការប្រើប្រាស់​ជែល​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ ​​អាច​នឹង​បង្ក​ផលវិបាក​ច្រើន​ជាង​​ផលល្អ។ ដូច្នេះ​កា​រប្រើជែល​ គួរធ្វើ​តែ​ក្នុង​ករណី​ទ័ល និង​ម្តងកាលបាន​ហើយ។​ មួយវិញទៀត រហូតមកទល់​នឹង​ពេល​នេះ អ្នកវិទ្យាសាស្ត្រក៏​ពុំ​ទាន់​មាន​ភស្តុតាង​​អ្វី​អះអាង​ថា​ជែល​ធ្វើ​ពី​អាល់កុលអាចសម្លាប់វីរុស​កូវីដ-១៩បាន​ទេ។ យកល្អ! លាងដៃ​នឹង​សាប៊ូ​ជាជម្រើស​ដ៏​ប្រសើរ​ជាង​គេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Express

ចុចអាន៖ អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

ចុចអាន៖ អាល់កុល ឬជែល លាងសម្អាតដៃបាន តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម