កូវីដ-១៩
ចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថ១.៥០០នាក់ក្នុងបញ្ជាការតំបន់ប្រតិបត្តិការសឹករង
បន្ទាយមានជ័យ ៖ ក្រុមគ្រួសារកងរាជអាវុធហត្ថ និងសាច់ញាតិអាវុធហត្ថ មានចំនួន១.៥០០នាក់បានទៅចាក់វ៉ាក់សាំងការពារការជំងឺកូវីដ-១៩ លើកទី១ ដូសទី១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ.១៩ ប្រភេទ Sinovac ជូនដល់ក្រុមគ្រួសារ និងសាច់ញាតិកងរាជអាវុធហត្ថ១.៥០០នាក់នេះក្នុងគោលការណ៍ស្ម័គ្រចិត្តចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកការ ចាក់វ៉ាក់សាំងថ្នាំបង្ការជំងឺកូវីដ.១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរ និងដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា។

ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ក្រុមគ្រួសារកងរាជអាវុធហត្ថ១.៥០០នាក់ទៅតាមពេលវេលា និងទីកន្លែងដែលបានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្តតែប៉ុណ្ណោះ។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការផ្តាំផ្ញើដល់ក្រុមគ្រួសារនិងសាច់ញាតិអាវុធហត្ថដែលបានចាក់ចាក់វ៉ាក់សាំងកូវីដ១៩រួចហើយ ទាំងអស់សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេកនោះឡើយ៕
ដោយ ៖ វ៉ាន់ ណាង










-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


