កូវីដ-១៩
អ្វីជាជំងឺផ្សិតខ្មៅ? ហេតុអីបានជាងាយឆ្លងចំពោះអ្នកជំងឺកូវីដ-១៩?
ឥណ្ឌា ជាប្រទេសមួយដែលមានមនុស្សរាប់រយនាក់បានឆ្លងនិងស្លាប់ដោយសារជំងឺផ្សិតខ្មៅ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ រដ្ឋជាច្រើននៅឥណ្ឌាកំពុងប្រឈមហានិភ័យនៃជំងឺផ្សិតខ្មៅច្រើនឡើងៗ ហើយគេមិនទាន់រកឃើញវិធីសាស្ត្រល្អណាមួយដើម្បីទប់ទល់នៅឡើយ។
តើអ្វីទៅជាជំងឺផ្សិតខ្មៅ?
មេរោគផ្សិត ឬផ្សិតខ្មៅ ជាពពួកសារពាង្គកាយដុះចេញពីរុក្ខជាតិនិងប្រភេទសត្វខ្លះ។ ពួកវាត្រូវបានគេរកឃើញនៅក្នុងដី រុក្ខជាតិ សរីរាង្គរលួយ ទឹក ខ្យល់ កន្លែងសើម និងនៅក្នុងរាងកាយមនុស្សព្រមទាំងសត្វផងដែរ។ បច្ចុប្បន្ន ពពួកផ្សិតមានប្រហែល ១៤៤,០០០ ប្រភេទដែលក្នុងចំណោមនោះមានខ្លះជាធាតុបង្កជំងឺដល់មនុស្ស និងខ្លះទៀតមិនមានគ្រោះថ្នាក់ឡើយ។
តើមេរោគផ្សិតអាចបង្កបញ្ហាអ្វីខ្លះ?

ជាទូទៅប្រភេទផ្សិតខ្លះមិនបង្កការបង្ករោគលើមនុស្សទេ តែអាចបង្កឱ្យមានជំងឺចំពោះមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
រោគសញ្ញាទូទៅខ្លះនៃការឆ្លងមេរោគផ្សិតរួមមាន៖
* កើតអាការដូចជំងឺស្រែង
* ឆ្លងទៅលើក្រចក
* មេរោគឆ្លងកាន់តែធ្ងន់ធ្ងរបន្ទាប់ពីយើងមានរបួស
* មានខ្ទុះលើស្បែក និងអាចដុះផ្សិតកាន់តែច្រើនឡើង
* អាចបណ្ដាលឱ្យប្រហោងឆ្អឹង និងវាយប្រហារសួតធ្ងន់ធ្ងរ
* ផ្សិតក៏អាចជះឥទ្ធិពលអាក្រក់ដល់ក្រពះ ពោះវៀន ប្រព័ន្ធតម្រងនោម និងអាចបណ្តាលឱ្យឆ្លងរាលដាលពេញខ្លួនដោយសាររោគផ្សិតចូលទៅក្នុងចរន្តឈាម។
តើអ្នកណាងាយនឹងឆ្លងមេរោគផ្សិត?
ដូចដែលបានរៀបរាប់ពីមុន មនុស្សដែលមានប្រព័ន្ធភាពស៊ាំងាយចុះខ្សោយងាយនឹងឆ្លងជំងឺផ្សិតជាងគេ ក្នុងនោះរួមមាន អ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំស្តេរ៉ូអ៊ីតច្រើន (អាចបង្កើនកម្រិតជាតិស្ករក្នុងឈាមនិងបន្ថយភាពស៊ាំរបស់រាងកាយ) អ្នកជំងឺលើសឈាម អ្នកជំងឺមហារីក អ្នកលេបថ្នាំជាតិដែកលើសឬលេបថ្នាំនេះជាប្រចាំ អ្នកមានរបួសស្នាមរលាក និងមនុស្សខ្វះអាហារូបត្ថម្ភ។
ហេតុអ្វីបានជាជំងឺផ្សិតខ្មៅកើតមានចំពោះអ្នកជំងឺកូវីដ-១៩ ខ្លាំងជាងគេ?
រោគ Mucormycosis ឬជំងឺផ្សិតខ្មៅ អាចកើតមានគ្រប់ពេល បន្ទាប់ពីនរណាម្នាក់បានឆ្លងវីរុសកូវីដ-១៩ មិនថាអ្នកកំពុងស្នាក់នៅមន្ទីរពេទ្យ និងអ្នកធូរស្រាលពីជំងឺបានច្រើនថ្ងៃឬច្រើនសប្តាហ៍ហើយក៏ដោយ។
ដោយសារវីរុសកូវីដ-១៩ លុកលុយសរីរាង្គអ្នកជំងឺ វាអាចផ្ដល់អំណោយផលល្អដល់មេរោគផ្សិតរីកលូតលាស់ក្នុងរាងកាយបានយ៉ាងងាយ។ មូលហេតុគឺវីរុសនេះ ធ្វើឱ្យប្រព័ន្ធដង្ហើមនិងសរសៃឈាមរងការខូចខាត ដូច្នេះជាតិដែកសេរ៉ូមមានការកើនឡើង ដែលបង្កភាពងាយស្រួលសម្រាប់ផ្សិតដុះក្នុងសារពាង្គកាយ។ ចំណែកអ្នកជំងឺកូវីដដែលធ្លាប់ប្រើថ្នាំស្តេរ៉ូអ៊ីតលើសកំណត់ ក៏ផ្ដល់ឱកាសល្អជួយបង្កើនជាតិស្ករក្នុងឈាម ធ្វើឱ្យពួកគេងាយឆ្លងមេរោគផ្សិតដូចគ្នា។ មួយវិញទៀតដោយសារការចុះខ្សោយប្រព័ន្ធផ្លូវដង្ហើមនិងប្រព័ន្ធភាពស៊ាំក្នុងរយៈពេលវែង វាបណ្ដាលឱ្យអ្នកជំងឺងាយឆ្លងមេរោគផ្សិតលើស្រោមសួតផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Indian EXPRESS
ចុចអាន៖ ដើមចម ធ្វើឲ្យជំងឺផ្សិតខ្មៅ រីករាលដាលខ្លាំងនៅ ឥណ្ឌា
ចុចអាន៖ ជំងឺផ្សិតខ្មៅរកឃើញឆ្លងកាន់តែច្រើនចំពោះបុរស ជាពិសេសអ្នកទឹកនោមផ្អែម

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ