កូវីដ-១៩
ដើមចម ធ្វើឲ្យជំងឺផ្សិតខ្មៅ រីករាលដាលខ្លាំងនៅ ឥណ្ឌា
យ៉ាងហោចណាស់ មានរដ្ឋឥណ្ឌាចំនួន៩ហើយ ដែលបានប្រកាសពីបញ្ហាជំងឺផ្សិតខ្មៅ ថាជារោគរាតត្បាត។ ស្របពេលជាមួយគ្នានោះ ទីក្រុង New Delhi, Mumbai, Ahmedabad និង Bangalore បានបើកទីតាំងព្យាបាលពិសេស។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា មនុស្សរាប់រយនាក់ បានស្លាប់ដោយសារជំងឺផ្សិតខ្មៅ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនបាននិយាយថាតើមានមនុស្សប៉ុន្មាននាក់ បានស្លាប់នៅទូទាំងប្រទេសទេ ប៉ុន្តែរដ្ឋាភិបាលបានព្រមានខ្លាំងៗដល់អាជ្ញាធររដ្ឋ ឲ្យត្រៀមក្រុមគ្រូពេទ្យវះកាត់និងអ្នកឯកទេស សម្រាប់ទប់ទល់ជាមួយករណីដែលនឹងកើនឡើងយ៉ាងគំហុក។

មុនការរីករាលដាលនៃជំងឺកូវីដ-១៩ មានតែអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយប៉ុណ្ណោះ ដែលងាយរងគ្រោះខ្លាំងចំពោះជំងឺផ្សិតខ្មៅ ដូចជាអ្នកផ្ទុកមេរោគអេដស៍ឬអ្នកប្តូរសរីរាង្គជាដើម។
ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីជំងឺផ្សិតខ្មៅ ភាគច្រើនគឺបណ្តាលមកពីការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីត លើសកំណត់ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកសាស្ត្រាចារ្យ K. Srinath Reddy មកពីមូលនិធិសុខភាពសាធារណៈឥណ្ឌា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ប្រជាជនបានចាប់ផ្តើមប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតដោយសេរី ហួសកំណត់និងមិនត្រឹមត្រូវ”។
លោកបន្តថា ទឹកកខ្វក់នៅក្នុងស៊ីឡាំងអុកស៊ីសែនឬម៉ាស៊ីនបន្សុទ្ធខ្យល់ ក៏ផ្តល់ឱកាសឲ្យផ្សិតរីករាលដាលយ៉ាងឆាប់រហ័សផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ធ្ងន់ធ្ងរទៅៗ ឥណ្ឌា ផ្ទុះ “ជំងឺផ្សិតស” មួយទៀត សាហាវជាង “ជំងឺផ្សិតខ្មៅ”
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


