កូវីដ-១៩
ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ នាំគ្នាទៅចាក់វាក់សាំងការពារជំងឺកូវីដ ក្នុងរយៈពេលមួយព្រឹកបាន៤២០៨នាក់
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានអញ្ជើញទៅចាក់ថ្នាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងរយៈពេលមួយព្រឹកនាថ្ងៃទី២៥ខែឧសភាបានចំនួន៤២០៨នាក់។

យោងតាមរបាយការណ៍របស់លោកអ៊ុ សំផៃ ប្រធានការិយាល័យ រដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ទីតាំងដែលត្រូវចាក់ថ្នាំវ៉ាក់សាំងគឺមាន១០ទីតាំងក្នុងសង្កាត់ទាំង៨ហើយជាលទ្ធផលក្នុងរយៈពេលពេញមួយព្រឹកថ្ងៃទី២៥ខែឧសភានេះ គឺបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដល់៥៩ឆ្នាំបានចាក់ចំនួន៤២០៨នាក់ក្នុងនោះគឺស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ទីតាំងក្នុងសាលាបថមសិក្សាច្បារអំពៅបានចំនួន៣៣០នាក់។

សង្កាត់ច្បារអំពៅទី២មាន១ទីតាំងស្ថិតក្នុងវត្តពោធិព្រះបាត ជាលទ្ធផលចាក់បាន៣៩០នាក់។ សង្កាត់និរោធមាន៣ទីតាំងគឺទី១ ក្នុងសាលាបឋមសិក្សាឫស្សីស្រស់ចាក់បាន៣២៩នាក់.ទី២សាលាបឋមសិក្សាប្រជុំវង្សចាក់បាន២០៨នាក់និងទី៣ក្នុងបុរីប៉េង ហួត បឹងស្នោ ចាក់៦០០នាក់។

សង្កាត់ព្រែកប្រាមាន១ទីតាំងស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ព្រែកប្រាចាក់បាន៥៥៩នាក់។សង្កាត់វាលស្បូវមាន១ទីតាំងគឺក្នុងសាលាបឋមសិក្សាវាលស្បូវចាក់៣៣៦នាក់។សង្កាត់ព្រែកឯងមាន១ទីតាំងគឺស្ថិតក្នុងវិទ្យាល័យព្រែកឯងចាក់បាន៤០២នាក់។សង្កាត់ក្បាលកោះមាន១ទីតាំងគឺសាលាបឋមសិក្សាយកបាត្រចាក់បាន៥២៧និងសង្កាត់ព្រែកថ្មីគឺស្ថិតក្នុងសាលាបឋមសិក្សាព្រែកថ្មីចាក់បាន៥២៧នាក់។ដូច្នេះទាំង១០ទីតាំងរយៈពេលមួយព្រឹកចាក់បានមនុស្ស៤២០៨នាក់៕
ដោយ ៖ នរា






-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


