Connect with us

កូវីដ-១៩

អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ផ្សារ​បែក​ចាន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៣​មិថុនា​នេះ​តទៅ

បានផុស

នៅ

អា​ជ្ញាធរ​ខេត្តកណ្តាល​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម នៅ​ផ្សារ​បែក​ចាន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​០៣ ​ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ តទៅ​បន្ទាប់ពី​បាន​ផ្អាក​តាំងពី​ថ្ងៃទី​២០​ឧសភា​រួចមក​។

លោក គង់​សោ​ភ័​ណ្ឌ អភិ​បាន​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជួន​ដំណឹង​ថា​ ការ​អនុញ្ញាត​ឲ្យ​ផ្សា​របើក​ដំណើរការ​ឡើងវិញ​នេះ​ក្រោយ​រដ្ឋបាលខេត្ត​បាន​គ្រប់គ្រង​លើ​ការឆ្លង​ជំងឺ​កូ​វីដ១៩​ទៅលើ​អាជីវករ​លក់ដូរ​បាន​ល្អប្រសើរ​ដោយ​មិនមាន​អ្នក​ជាប់​ព័ន្ធ​ជា​បន្តទៀត​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​យ៉ាងណាក៏ដោយ លោក អភិបាលខេត្ត​បាន​ណែនាំ​ថា ​ក្នុងអំឡុងពេល​ដំណើរការ​អាជីវ​កម្មបង​ប្អូន​អាជីវករ​និង​សាធារណជន​ទូទៅ​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល​រួមមាន​ការពាក់​ម៉ាស​និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ​និង​ការ​វ៉ាស់​កំដៅ​ជាពិសេស​អនុវត្ត​វិធាន​៣​ការពារ​និង​៣​កុំ​ជា​ចាំបាច់​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩។

ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត​បាន ណែនាំ​ដល់ រដ្ឋបាល​ស្រុក​អង្គស្នួល​ត្រូវ​អនុវត្ត​ការ​ហាមឃាត់​ជាដាច់ខាត​នៅ​ទីតាំង​ឬ​ទីតាំង​កន្លែង​លក់ដូរ​ដែល​មាន​ការសង្ស័យ​ឬ​រកឃើញ​ករណី​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​ដើម្បី​ផ្ដល់​កិច្ច​អន្តរាគមន៍​និង​ចាត់វិធានការ​ឆ្លើយតប​សំដៅ​ទប់ស្កាត់​និង​កាត់ផ្ដាច់​កុំ​ឲ្យ​មានការ​ចម្លង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩​ទៅ​ទីតាំង​ឬ​កន្លែង​ផ្សេងទៀត។

គួរ​បញ្ជាក់​ថា ​ផ្សារ​បែក​ចាន​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ត្រូវបាន​អាជ្ញាធរ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២០​រហូតដល់​ថ្ងៃទី​២៦​ ខែឧសភា ឆ្នាំ២០២១ ​ក្រោយ​រក​ឃើញ​មាន​អ្នកពាក់ព័ន្ធ​ឆ្លង​ជំងឺ​កូ​វីដ១៩​ ចូល​ទៅក្នុង​ផ្សារ​នោះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម