Connect with us

កូវីដ-១៩

ស្លាប់បន្ថែម ៣១នាក់ និងឆ្លង ២,៦៣១ករណីទៀត នៅ ថៃ

បានផុស

នៅ

នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣១នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,១៧៧នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ២,៦៣១ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៧១,៩៧៩ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៤៤២ករណីគឺជាប្រជាជនទូទៅ និង១៨៩ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន២,៤៩៣នាក់បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បន្តមានអ្នកស្លាប់ ៣៩នាក់ និងឆ្លងបន្ថែម ៣,៨៨៦ករណីទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម