Connect with us

កូវីដ-១៩

គ្រូពេទ្យយកសំណាកនៅខេត្តតាកែវឆ្លងកូវីដ១៩ បិទសេវា ផ្នែកសម្ភព និងរោគស្ត្រី ៣ ថ្ងៃ

បានផុស

នៅ

មន្ទីរពេទ្យបង្អែកខេត្តតាកែវនៅថ្ងៃទី​ ៤ ខែមិថុនា បានសម្រេចបិទប្រើប្រាស់សេវា ផ្នែកសម្ភព និងរោគស្ត្រី រយៈពេល៣ ថ្ងៃ ចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ៤ ខែមិថុនា ដល់ថ្ងៃទី ៧ ខែមិថុនា ដោយសារតែបុគ្គលិកម្នាក់នៃក្រុមការងារឆ្លើយតបបន្ទាន់ និងយកសំណាកបានឆ្លងមេរោគកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ បញ្ជាក់ថា ការសម្រេចផ្អាកនេះ ក៏ដើម្បីឱ្យមន្ទីរពេទ្យរៀបចំលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាកបុគ្គលិក និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅផ្នែកសម្ភព និងរោគស្ត្រី៕

សេចក្តីជូនដំណឹងខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម