កូវីដ-១៩
៣ កន្លែងក្នុងខណ្ឌដូនពេញ សូមប្រុងប្រយ័ត្ន ព្រោះមានអ្នកវិជ្ជមានកូវីដ១៩
រកឃើញ៣កន្លែងទៀតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ព្រោះមានពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ១៩។

ទីតាំងទី១៖ ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ15E0 ផ្លូវប៉ាស្ទ័រ51 កែងផ្លូវ136 (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ពេលវេលា៖ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ។

ទីតាំងទី២៖ ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ពេលវេលា៖ ចាប់ពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ តែងតែទៅផឹកកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ! មុនពេលទៅចេញទៅធ្វើតេស្ដ អ្នកជំងឺក៏បានទៅផឹកកាហ្វេនៅទីនោះដែរ។ អ្នកធ្វើការទៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៥ មិថុនាឆ្នាំ២០២១នេះ។
ជាមួយគ្នានោះ កាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ក៏បានបញ្ចាក់ថា មន្ត្រីសន្តិសុខ របស់ស្ថានទូតអាមេរិកម្នាក់ វិជ្ជមាន កូវីដ១៩!។ សន្តិសុខរូបនេះបានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង ២ សប្ដាហ៍។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺ ឬបានទៅទីកន្លែងដែលមានហានិភ័យនេះ៕
អត្ថបទ៖ រស្មី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


