កូវីដ-១៩
បាត់ដំបងថ្ងៃនេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ឡើងរហូតដល់ ចំនួន៣០នាក់ និងមានអ្នកជាសះស្បើយចំនួន ៥ នាក់
បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១នេះ បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣០ នាក់ ក្នុងនោះជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន ១៥ នាក់ និងមានករណីជាសះស្បើយចំនួន ៥ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន កម្ពុជាថ្មី ទទួលបាននៅយប់ថ្ងៃទី៨ ខែមិថុនា នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៤៣ នាក់ និងបានជាសះស្បើយចំនួន ១៦២ នាក់ ស្លាប់ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ២៧៩ នាក់៕
ដោយ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


