កូវីដ-១៩
ស្ត្រីមានផ្ទៃពោះម្នាក់ រស់នៅភូមិព្រះទ្រហ៊ឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩
ស្ត្រីមានផ្ទៃពោះម្នាក់រស់នៅភូមិព្រះទ្រហ៊ឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី១៤ ខែមិថុនាបានឱ្យដឹងថា ស្ត្រីដែលស្លាប់នេះមានឈ្មោះភាន ចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ បានរកឃើញមានវិជ្ជមានកូវីដ១៩ នឹងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពតនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីយប់ក្នុងសភាពហត់ខ្លាំងនិងមានផ្ទៃពោះ៧ ខែ។
ពេលនោះក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសប៉ុន្តែដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗមិនអាចសង្គ្រោះបានអ្នកជំងឺបានទទួលមរណភាពនៅវេលាម៉ោង១២យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យស្ត្រីអាយុ៣៥ ឆ្នាំខាងលើបានស្លាប់ដោយវិបត្តិផ្លូវដង្ហើមស្រួចស្រាលក្នុងរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩។
គិតត្រឹមថ្ងៃទី១៤មិថុនាឆ្នាំ២០២០១ ខេត្តកំពតមានអ្នកឆ្លងវីរុស៨៧៣នាក់កំពុងសម្រាកព្យាបាលចំនួន៥៨៧នាក់ ជាសះស្បើយចំនួន២៨០នាក់និងស្លាប់ចំនួន៦នាក់៕
ដោយ ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


