កូវីដ-១៩
ខេត្តរតនគិរី រកឃើញក្មេងប្រុស/ស្រីចំនួន៤នាក់ ឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តសំណាកលើកទី២
រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរកឃើញក្មេងប្រុស/ស្រីចំនួន៤នាក់ ឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តសំណាកលើកទី២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលរដ្ឋបាល ខេត្តរតនគិរី ចេញប្រកាសនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីធ្វើតេស្តសំណាកលើកទី២ លើបុគ្គលដែលបានពាក់ព័ន្ធជាមួយនិងឈ្មោះ យិន សុជាតិ ដែលក្រុមការងារឆ្លើយតប បន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បុគ្គលចំនួន៤នាក់ មានផ្ទុកវិជ្ជមានកូវីដ១៩ រួមមាន÷

១- ឈ្មោះ វន វឿនវណ្ណាដេវរ៉ា ភេទស្រី អាយុ១៣ឆ្នាំជនជាតិខ្មែរ។
២- ឈ្មោះ ឆុន ដារីញែល ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ។
៣- ឈ្មោះ ឃួន ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ។
និង៤- ឈ្មោះ ពឹម វិសាខា ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្ន បុគ្គលខាងលើកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕
ដោយ ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន