Connect with us

កូវីដ-១៩

អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​២៥ ករណី និង​ជាសះស្បើយ​០២ នាក់ បន្ថែម​ទៀត

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​២៥ ករណី និង​ជាសះស្បើយ​០២នាក់ បន្ថែមទៀត នា​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

ដោយ​គិត​ត្រឹម​ម៉ោង​១៩និង៣០​នាទី ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ១៧៧ ករណី ក្នុង​នោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន១៤៩​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ចំនួន ២៨​ករណី និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៧០ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ១០៥ នាក់ និង​ស្លាប់​ចំនួន ០២​នាក់​។

ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យ​ខាង​តែ​បាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​»​។​

បាលខេត្ត​ឧ​ត្ត​រ​មានជ័យ សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់​និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល​និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

ដោយ​ ៖​ ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម